ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

រថយន្ត​ស្ព័​រ​ស្រោបមាស​តម្លៃ​៦​លាន​ដុល្លារ​បង្ហាញខ្លួន​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​

​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ដ៏​ល្បី​របស់​អង់គ្លេស​មួយ​ឈ្មោះ​ Daily​ Mail​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ មាន​រថយន្ត​ប្រភេទ​ស្ព័​រ​ស្រោបមាស​ Lamborghini​ Aventador​ ពាក់​ស្លាក​លេខ​ពិសេស​ 666​ EDU​ មួយ​គ្រឿង​តម្លៃ​៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើកបរ​នៅ​តាម​ដងផ្លូវ​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ និង​បាន​ចត​នៅ​ខាងក្រៅ​សណ្ឋាគារ​ Plaza​ Athenee​ លើ​វិ​ថី​ Avenue​ Montaigne​ ខណៈ​រថយន្ត​ស្ព័​រ​ស្រោបមាស​នេះ​ទំនង​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ។​

​រថយន្ត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ពេញ​និយម​របស់​ក្រុម​មនុស្ស​ហ៊ឺហា​ និង​សេដ្ឋី​អា​រ៉ាប់​ គេ​តែង​សង្កេត​ឃើញ​ជា​ញឹកញាប់​នៅ​តំបន់​មជ្ឈិមបូព៌ា​ ជា​ប្រទេស​សម្បូណ៌​ដោយ​ធនធាន​ប្រេងកាត​ ហើយ​រថយន្ត​ដ៏​ហ៊ឺហា​ទាំងនោះ​អាច​មក​បង្ហាញខ្លួន​នៅ​ក្នុង​ទីក្រុង​នៃ​បណ្តា​ប្រទេស​អឹ​រ៉ុ​ប​មួយ​ចំនួន​នៅ​រដូវក្តៅ​ ដោយសារ​ក្រុម​សេដ្ឋី​អា​រ៉ាប់​បាន​ផ្លាស់​ទី​ចេញ​ក្រៅប្រទេស​គេច​ពី​សីតុណ្ហភាព​ក្តៅហែង​ក្នុង​រដូវប្រាំង​នៅ​មជ្ឈិមបូព៌ា​ ៕​  

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.