ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន​ F-22​ Raptor​ របស់​អា​មេ​រិ​ក​ចូល​ប្រយុទ្ធ​ដំបូង​កម្ទេច​ក្រុម​ ISIS​ នៅ​ស៊ី​រី​

​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​របស់​សហរដ្ឋអាមេរិក​ដែល​មាន​សមត្ថភាព​បំបាំងកាយ​ធុន​ F-22​ Raptor​ ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ដើម្បី​ចូល​ប្រយុទ្ធ​លើ​ដែនអាកាស​កម្ទេច​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​បំបែក​រដ្ឋ​(ISIS)​នៅ​ប្រទេស​ស៊ី​រី​ ខណៈ​ដែល​យន្ត​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន​ F-22​ Raptor​ បាន​ធ្លាក់​ក្នុង​ដៃ​កងកម្លាំង​ទ័ពអាកាស​អា​មេ​រិ​ក​អស់​រយៈពេល​ជាង​៨​ឆ្នាំ​មក​ហើយ​នោះ​ មិន​ដែល​បាន​បាញ់​ចេញ​មួយ​គ្រាប់​ក្នុង​សមរភូមិ​ប្រយុទ្ធ​ឡើយ​ ។​

​សកម្មភាព​នៃ​ការ​វាយប្រហារ​តាម​ដែនអាកាស​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​ បាន​ធ្វើ​ឡើង​ចំនួន​៣​ជើង​ ដោយ​ការ​វាយប្រហារ​ជើង​ទី​១​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ម៉ោង​០៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ម៉ោង​នៅ​ស៊ី​រី​ ដែល​មានការ​ចូលរួម​ភាគច្រើន​ពី​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន​ F-22​ Raptor​ ក្រោម​ការ​ឃ្លាំមើល​របស់​នាវាចម្បាំង​អា​មេ​រិ​ក​ និង​នាវាមុជទឹក​តាំងនៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ។​ យន្តហោះ​ចម្បាំង​ទាំងនោះ​បាន​បាញ់​កាំជ្រួច​បណ្តែត​ចូល​ទៅ​ក្នុង​វាល​ខ្សាច់​ សំដៅ​ទៅ​លើ​ជម្រក​របស់​ក្រុម​ឧទ្ទាម​ដែល​គំរាម​វាយប្រហារ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប​ស្ចឹ​ម​ប្រទេស​ ។​ ប្រមាណ​៣​នាទី​ក្រោយមក​ យន្តហោះ​ច​ម្បាំ​ជា​ច្រើន​បាន​ទម្លាក់​គ្រាប់​ និង​បាញ់​កាំជ្រួច​ដាក់​បញ្ជាការដ្ឋាន​ ជំរំ​ហ្វឹកហាត់​ និង​ឃ្លាំង​ផ្ទុក​សម្ភារៈ​បរិក្ខារ​របស់​ក្រុម​ឧទ្ទាម​ ISIS​ នៅ​ស៊ី​រី​ខាងជើង​ បណ្តាល​ឲ្យ​ក្រុម​ឧទ្ទាម​ស្លាប់​៥៩​នាក់​ និង​របួស​ប្រមាណ​៧០​នាក់​ ខណៈ​ជើង​ទី​៣​បាន​វាយប្រហារ​ទៅ​លើ​គោលដៅ​ស្រ​ដៀង​គ្នា​នៅ​ស៊ី​រី​ខាងកើត​ ព្រមទាំង​បាន​វាយប្រហារ​ទៅ​លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ចំនួន​១២​កន្លែង​ ដែល​កាន់កាប់​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ទៀត​ផង​ ។​

​ដោយសារ​ល្បឿន​ជាង​២​ពាន់​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ លឿន​ជាង​សំឡេង​ អាច​បំពាក់​កាំជ្រួច​មួយ​ចំនួន​ធំ​ និង​អាច​ផ្ទុក​គ្រាប់បែក​ឆ្លាត​ GBU-32​ ព្រមទាំង​អាច​បំបាំងកាយ​(​ប្រព័ន្ធ​គេច​ផុត​ពី​ការ​ចាប់​របស់​រ៉ា​ដា​)​ គឺ​យន្តហោះ​ចម្បាំង​របស់​អា​មេ​រិ​ក​ធុន​ F-22​ Raptor​ ក្លាយជា​មុខសញ្ញា​ដ៏​ស័ក្តិសម​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ដែនអាកាស​របស់​ស៊ី​រី​ ដែល​អាច​មាន​សព្វាវុធ​ទំនើបៗ​សម្រាប់​បាញ់​ទម្លាក់​យន្តហោះ​ គាំទ្រ​ដោយ​មហាអំណាច​រុ​ស្ស៊ី​ ។​

​សហរដ្ឋអាមេរិក​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ និង​ផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន​ F-22​ Raptor​ ចំនួន​១៩៥​គ្រឿង​ ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ Aeronautics,​ Boeing​ Defense​ និង​ Space​ &​ Security​ ។​ យន្តហោះ​ចម្បាំង​ប្រភេទ​ដ៏​ទំនើប​នេះ​មាន​តម្លៃ​ប្រមាណ​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.