ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

បុរស​ខ្លាំង​ប្រកាស​អំពី​លទ្ធផល​នៃ​ការ​តស៊ូ​យកឈ្នះ​លើ​ខ្លួនឯង​រឿង​ផ្តាច់​បារី​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លងទៅ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​ការ​តស៊ូ​យកឈ្នះ​លើ​ខ្លួនឯង​ ដោយ​ប្រើប្រាស់​រយៈពេល​១៤​ឆ្នាំ​ ដើម្បី​ផ្តាច់​បារី​ជា​ស្ថាពរ​ ក្រោយ​ពេល​បាន​សន្យា​ជាមួយ​កូន​ និង​ភ្ញៀវ​ចូលរួម​អាពាហ៍ពិពាហ៍​កូន​ រហូត​ទទួល​បាន​ចៅ​មាន​អាយុ​ជាង​១៥​ឆ្នាំ​រួច​មក​ ។​

​ទន្ទឹម​នឹង​នេះ​ បុរស​ខ្លាំង​ដែល​ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា​ មាន​អ្នក​ប្រឹង​ឈប់​ជក់បារី​ តែ​មិន​ទាន់​ផ្តាច់​បាន​នៅឡើយ​ តួយ៉ាង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប៉ុ​ល​ សា​រឿ​ន​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ជាដើម​…​។​ល​។​

​ដូច្នេះ​ រឿង​ផ្តាច់​បារី​បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​តស៊ូ​មួយ​របស់​បុរស​ខ្លាំង​អស់​រយៈពេល​១៤​ឆ្នាំ​ ទម្រាំ​ទទួល​បាន​លទ្ធផល​ជោគជ័យ​លើ​ខ្លួនឯង​ (Sic!)​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.