ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ជប៉ុន និង​អាមេរិក គ្រោង​នឹង​បង្កើត​នាវាមុជទឹក​ដោយ​គ្មាន​មនុស្ស​បើក​រួមគ្នា​

​ប្រភពពី​សារព័ត៌មាន​ជប៉ុន បាន​ឲ្យ​ដឹងថា ក្រសួងការពារជាតិ​ជប៉ុន និង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក គ្រោង​នឹងធ្វើ​សកម្មភាព​រួមគ្នា​ក្នុង​ការបង្កើត​នាវាមុជទឹក​គ្មាន​មនុស្ស​បើក សម្រាប់​ទុកជា​ការព្រមាន និង​ធ្វើ​សកម្មភាព​តាមដាន​ទិន្នន័យ​ព័ត៌មាន​ផ្សេងៗ​ក្នុង​រង្វង់​រយៈពេល​៣០​ថ្ងៃ​។​

​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​២ គ្រោង​បង្កើត​នាវាមុជទឹក​ប្រភេទ​គ្មាន​មនុស្ស​បើក​ដើរ​ដោយ​ថាមពល​អាគុយ​ពិសេស និង​អាចធ្វើ​សកម្មភាព​ក្រោម​ទឹកបាន​រយៈពេល​៣០​ថ្ងៃនេះ ក្នុង​គោលបំណង​សំខាន់​គឺ ប្រមូល​ទិន្នន័យ​ព័ត៌មាន​ពី​យោធា​ជើង​ទឹក​ប្រទេស​ចិន ដែល​បាននិងកំពុង​បង្កើនល្បឿន​ទំនើបកម្ម​យោធា​ជើង​ទឹក​របស់ខ្លួន​។​

​ក្រសួងការពារជាតិ​ជប៉ុន គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​២៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ផលិត​នាវាមុជទឹក​ប្រវែង​១០​ម៉ែត្រ​នេះ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​ខាងមុខ​៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.