ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មហាសេដ្ឋី​វៀតណាម​២​នាក់​បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ពិភពលោក​

​ទោះបី​សេដ្ឋកិច្ច​ពិភពលោក​បាន​និង​កំពុង​ឋិត​ក្នុង​ដំណាក់កាល​មាន​វិបត្តិ​ ឬ​ទើបតែ​ងើប​ផុត​ពី​វិបត្តិ​បាន​បន្តិចបន្តួច​ក៏​ដោយ​ ក៏​ប៉ុន្តែ​ចំនួន​មហាសេដ្ឋី​នៅ​លើ​ពិភពលោក​បាន​កើន​ឡើងជា​លំដាប់​ រហូត​ដល់​ទៅ​២.៣២៥​នាក់​ គឺ​កើនឡើង​ចំនួន​១៥៥​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ ក្នុង​នោះ​សហរដ្ឋអាមេរិក​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​បង្អស់​ ដោយ​មាន​មហាសេដ្ឋី​ថ្មី​ចំនួន​៥៧​នាក់​ គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ​២០១៤​ ខណៈ​ទ្វីបអាស៊ី​មាន​មហាសេដ្ឋី​៥២​នាក់​ និង​តំបន់​អា​មេ​រិ​កឡា​ទី​ន​មាន​ចំនួន​៤២​នាក់​ ។​

​ធនាគារ​ស្វី​ស​ UBS​ និង​ Wealth-X​ បាន​ធ្វើការ​ប្រកាស​នូវ​របាយការណ៍​មួយ​របស់​ Billionaire​ Census​ 2014​ ឲ្យ​ដឹង​ថា​ ប្រទេស​វៀតណាម​ដែល​ឋិត​ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ មាន​មហាសេដ្ឋី​ចំនួន​២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ប្រទេស​វៀតណាម​មាន​មហាសេដ្ឋី​តែ​ម្នាក់​គត់​ ដោយ​មានទ្រព្យ​សម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​មហាសេដ្ឋី​វៀតណាម​ទាំង​២​នាក់​នោះ​បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ពិភពលោក​ជាង​២​ពាន់​នាក់​ និង​ឋិត​ក្នុង​លំដាប់​ទី​១៤​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​នៅ​ទ្វីបអាស៊ី​ ។​

​នៅ​ក្នុង​ទ្វីបអាស៊ី​ ប្រទេស​ចិន​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​ ដោយ​មាន​ចំនួន​១៩០​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៤៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ដោយឡែក​នៅ​ក្នុង​សហគមន៍​អាស៊ាន​(ASEAN)​ គឺ​ប្រទេស​សិង្ហ​បុរី​ឈរ​នៅ​លំដាប់​កំពូល​ មាន​មហាសេដ្ឋី​ចំនួន​៣២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៦៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​,​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ មាន​មហាសេដ្ឋី​ចំនួន​១៩​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​,​ ប្រទេស​ថៃ​មាន​មហាសេដ្ឋី​ចំនួន​១៧​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​,​ ប្រទេស​ហ្វី​លី​ពី​ន​មាន​មហាសេដ្ឋី​ចំនួន​១៣​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​,​ ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​មហាសេដ្ឋី​ចំនួន​១២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៣៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

តារាង​លំដាប់ថ្នាក់​មហាសេដ្ឋី​នៅ​ក្នុង​ទ្វីបអាស៊ី​មាន​ដូច​ខាងក្រោម​ ៖

១-​ប្រទេស​ចិន​មាន​មហាសេដ្ឋី​១៩០​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៤៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

២-​ប្រទេស​ឥណ្ឌា​មាន​មហាសេដ្ឋី​១០០​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​១៧៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៣-​កោះ​ហុងកុង​មាន​មហាសេដ្ឋី​៨២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៣៤៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៤-​ប្រទេស​ជប៉ុន​មាន​មហាសេដ្ឋី​៣៣​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៩២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៥-​ប្រទេស​សិង្ហ​បុរី​មាន​មហាសេដ្ឋី​៣២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៦៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៦-​កោះ​តៃវ៉ាន់​មាន​មហាសេដ្ឋី​២៩​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៥៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៧-​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​មហាសេដ្ឋី​២១​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៨-​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​មហាសេដ្ឋី​១៩​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

៩-​ប្រទេស​ថៃ​មាន​មហាសេដ្ឋី​១៧​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

១០-​ប្រទេស​ហ្វី​លី​ពី​ន​មាន​មហាសេដ្ឋី​១៣​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

១១-​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​មហាសេដ្ឋី​១២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៣៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

១២-​ប្រទេស​កា​ហ្សា​ស្ថាន​មាន​មហាសេដ្ឋី​៥​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

១៣-​ប្រទេស​ម៉ុង​ហ្គោ​លី​មាន​មហាសេដ្ឋី​២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

១៤-​ប្រទេស​វៀតណាម​មាន​មហាសេដ្ឋី​២​នាក់​ មានទ្រព្យ​សម្បត្តិ​សរុប​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​តាម​របាយការណ៍​ Billionaire​ Census​ 2014​ បាន​បង្ហាញ​ថា​ មហាសេដ្ឋី​មាន​អាយុ​ជា​មធ្យម​៦៣​ឆ្នាំ​ និង​មានទ្រព្យ​សម្បត្តិ​ជា​មធ្យម​ចំនួន​៣,១​ពាន់​លាន​ដុល្លារ​ ខណៈ​មនុស្ស​មាន​អាយុ​ក្រោម​៥០​ឆ្នាំ​ភាគច្រើន​មិន​ទាន់​អាច​សន្សំ​ប្រាក់​បាន​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅឡើយ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.