របាយការណ៍របស់ទាហានជើងទឹក និងកងកម្លាំងដែនអាកាសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកបច្ចេកទេសបាននិងកំពុងរៀបចំផលិតយន្តហោះចម្បាំងសម្រាប់ជំនាន់ក្រោយ ដែលអ្នកបើកបរនិងធ្លាក់ក្នុងដៃមនុស្សយន្តមានបញ្ញាវៃឆ្លាត ដែលអាចផ្តល់ជំនួយផ្នែកទិន្នន័យផ្សេងៗបន្ថែមពីលើការចុះចតដោយខ្លួនឯងនៃយន្តហោះចម្បាំងទាំងនោះនៅលើនាវាផ្ទុកយន្តហោះ ។
វិទ្យាស្ថានទាហានជើងទឹកអាមេរិក(US Naval Institute) បានឲ្យដឹងថា មនុស្សយន្តដែលមានបញ្ញាវៃឆ្លាតនឹងត្រូវដាក់នៅក្នុងយន្តហោះជំនាន់ក្រោយនៃយន្តហោះប្រភេទ Boeing F/A-18E/F Super Hornet និងយន្តហោះ F-22 Raptor ផលិតដោយក្រុមហ៊ុន Lockheed Martin Aeronautics ។
កងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនBoeing នឹងធ្វើការអភិវឌ្ឍន៍ការផលិតយន្តហោះប្រភេទ F/A-XX ឲ្យកាន់តែទំនើប ជំនួសយន្តហោះប្រភេទ F/A-18E/F Super Hornet និងយន្តហោះប្រភេទ F-X ជំនួសយន្តហោះប្រភេទ F-22 និង F-35 ផលិតដោយក្រុមហ៊ុន Air Force ដែលរំពឹងថា នឹងអាចដាក់ឲ្យប្រើប្រាស់ក្នុងចន្លោះឆ្នាំ២០២៥-២០៣០ខាងមុខ ៕