ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ជិត​កន្លះ​ឆ្នាំ​ទើប​បែក​ការណ៍​លោកតា​អាយុ​៦៧​ឆ្នាំ​ម្នាក់​បំផ្លាញ​ព្រហ្មចារិនី​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ជា​ថ្នូរ​នឹង​ប្រាក់​១​ម៉ឺន​រៀល​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ចាស់​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ដោយ​លោកតា​ល្មោភកាម​អាយុ​៦៧​ឆ្នាំ​ម្នាក់​ បាន​ប្រើ​ល្បិច​ល្បួងលួងលោម​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​រួម​ភេទ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​ ទើប​បែកធ្លាយ​ដឹង​ដល់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ នា​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៤​ និង​លោកតា​ល្មោភកាម​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ខណៈ​ដែល​សកម្មភាព​នៃ​ការ​រួម​ភេទ​បាន​ប្រព្រឹត្ត​ឡើង​តាំងពី​នៅ​ក្រោមផ្ទះ​ រហូត​ដល់​ក្នុង​ចម្ការ​ចេក​ក្រោយ​ផ្ទះ​ និង​ក្នុង​ក្រោលគោ​ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​១​ម៉ឺន​រៀល​ធ្វើ​ជា​នុយ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ បាន​ឲ្យ​ដឹង​ថា​ លោកតា​ល្មោភកាម​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នោះ​ មានឈ្មោះ​ សាត់​ ថេ​ង​ អាយុ​៦៧​ឆ្នាំ​ មុខរបរ​ជា​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​ចាស់​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ ស​.​ង​.​ល​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ​ដែល​មាន​ទីលំនៅ​ក្បែរ​នឹង​ផ្ទះ​លោកតា​ល្មោភកាម​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ដើមហេតុ​ដំបូង​បាន​ចាប់ផ្តើម​កើតឡើង​កាលពី​អំឡុង​ខែមេសា​ ឆ្នាំ​២០១៤​ ដោយ​លោកតា​ល្មោភកាម​បាន​និយាយ​ល្បួងលួងលោម​ក្មេង​ស្រី​រង​គ្រោះ​រួម​ភេទ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​១​ម៉ឺន​រៀល​ ដែល​ការ​រួម​ភេទ​នោះ​បាន​ប្រព្រឹត្ត​ឡើងជា​បន្តបន្ទាប់​ ពេល​ខ្លះ​ក្នុង​ចម្ការ​ចេក​ក្រោយ​ផ្ទះ​ ពេល​ខ្លះ​នៅ​ក្នុង​ក្រោលគោ​ និង​ពេល​ខ្លះ​ទៀត​នៅ​ក្រោមផ្ទះ​ក្មេង​រង​គ្រោះ​តែ​ម្តង​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​ លោកតា​ល្មោភកាម​បាន​ជួប​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ងូតទឹក​ ក៏​បាន​ធ្វើ​សម្មភាព​ឱប​ថើប​គ្នា​ ហើយ​ចៃដន្យ​ត្រូវ​បាន​ញាតិ​ជិតខាង​ឃើញ​ផ្ទាល់​ភ្នែក​ ក៏​បាន​យក​រឿងរ៉ាវ​នេះ​ប្រាប់​ទៅ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ។​ បន្ទាប់​មក​ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​ និង​ក៏​បាន​ឈាន​ទៅ​មានការ​ចាប់​ឃាត់ខ្លួន​លោកតា​ល្មោភកាម​នា​ថ្ងៃ​ម្សិលមិញ​តែ​ម្តង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ លោកតា​ល្មោភកាម​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ប្រាកដ​មែន​ និង​ពេល​ខ្លះ​បាន​ត្រឹម​ប្រើ​អណ្តាត​លិទ្ធ​លើ​ប្រដាប់​ភេទ​របស់​ក្មេង​ស្រី​រង​គ្រោះ​ តែ​សកម្មភាព​ទាំងនេះ​មិន​មានការ​បង្ខិតបង្ខំ​ ឬ​គំរាមកំហែង​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នោះ​ទេ​ គឺ​នាង​សុខចិត្ត​យល់ព្រម​រួម​ភេទ​ជាមួយ​ខ្លួន​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ម្តង​១​ម៉ឺន​រៀល​ ។​

​ករណី​លោកតា​ល្មោភកាម​អាយុ​៦៧​ឆ្នាំ​ បំផ្លាញ​ព្រហ្មចារិនី​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ម៉ឺន​រៀល​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​លោកតា​ល្មោភកាម​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​ ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​មន្ត្រី​ជំនាញ​ចាត់ការ​ជា​សមត្ថកិច្ច​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.