យោងតាមស្មារតីនៃព្រះរាជក្រឹត្យលេខនស/រកត/០៩១៤/១១១៧ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ មានទីប្រឹក្សាផ្ទាល់ចំនួន១៤នាក់ (ក្នុងនោះ២នាក់មានឋានៈស្មើរដ្ឋមន្ត្រី និង១២នាក់ទៀតមានឋានៈស្មើរដ្ឋលេខាធិការ) និងមានជំនួយការផ្ទាល់ចំនួន៧នាក់ មានឋានៈស្មើអគ្គនាយក ដែលមានងារជា"ឯកឧត្តម" និង"លោកជំទាវ" ។
ទីប្រឹក្សាផ្ទាល់របស់ឯកឧត្តម កឹម សុខា ទាំង១៤នាក់ រួមមាន ៖
ក-ឋានៈស្មើរដ្ឋមន្ត្រី ៖ ១-ឯកឧត្តម ស សូវាន និង២-ឯកឧត្តម ថាច់ សេដ្ឋា ។
ខ-ឋានៈស្មើរដ្ឋលេខាធិការ ៖ ១-ឯកឧត្តម មុត ចន្ថា ទទួលបន្ទុកជានាយកខុទ្ទកាល័យ, ២-លោកជំទាវ ប៉ុក ម៉ារីណា ទទួលបន្ទុកជានាយករងខុទ្ទកាល័យ , ៣-ឯកឧត្តម គ្រី សុង ទទួលបន្ទុកជានាយករងខុទ្ទកាល័យ , ៤-ឯកឧត្តម ជុំ សារិទ្ធ , ៥-ឯកឧត្តម ឃឹម ឡាក់គី , ៦-ឯកឧត្តម សាន សាង , ៧-ឯកឧត្តម ប្រាក់ សាវ័ន្ត , ៨-ឯកឧត្តម ហែម ណារិទ្ធ , ៩-ឯកឧត្តម ជូង ជូងី , ១០-ឯកឧត្តម ចាន់ ចេន , ១១-លោកជំទាវ ម៉េង សុភារី និង១២-ឯកឧត្តម សួន រីដា ។
ជំនួយការផ្ទាល់របស់ឯកឧត្តម កឹម សុខា ទាំង៧នាក់រួមមាន ៖ ១-ឯកឧត្តម អៀ ចាន់ណា , ២-ឯកឧត្តម ចាន់ សីលា , ៣-ឯកឧត្តម ស៊ិន បូរាណ , ៤-ឯកឧត្តម សៅ វិបុល , ៥-ឯកឧត្តម ឈុន ស៊ីថុន , ៦-ឯកឧត្តម គឹម យូឃៀង និង៧-ឯកឧត្តម លី រី ។
គេមិនទាន់អាចសន្និដ្ឋានបានថា ទីប្រឹក្សាផ្ទាល់ និងជំនួយការផ្ទាល់របស់ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ មានចំនួនកើនឡើងទៀតឬយ៉ាងណានោះទេ ពីព្រោះនេះគឺជាការតែងតាំងទីប្រឹក្សា និងជំនួយការរបស់ឯកឧត្តម កឹម សុខា ក្នុងជំហានលើកដំបូងប៉ុណ្ណោះ ៕