អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ការទទួលទានផ្លែប៉េងប៉ោះចំនួន១០ផ្លែក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យនៃការកើតមានជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរសបានប្រមាណ១ភាគ៥ ដោយសារនៅក្នុងផ្លែប៉េងប៉ោះមានសារធាតុម្យ៉ាងឈ្មោះ Lycopene ដែលអាចការពារប្រឆាំងនឹងការកើតជំងឺមហារីកក្រពេញប្រូស្តាតបាន ខណៈទឹកជ្រលក់ប៉េងប៉ោះ ទឹកប៉េងប៉ោះ និងសូម្បីសណ្តែកស្រោបទឹកប៉េងប៉ោះនៅលើ Pizza ក៏មានអត្ថប្រយោជន៍ដូចគ្នានេះដែរ ។
ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ឲ្យដឹងថា បុរសដែលបង្កើនការទទួលទានផ្លែឈើ និងបន្លែទ្វេដង តាមរយៈការទទួលទានផ្លែប៉េងប៉ោះ៥ចំណែកក្នុង១ថ្ងៃ គឺអត្រានៃការកើតជំងឺមហារីកក្រពេញប្រូស្តាតបានថមថយចុះចំនួន១ភាគ៤ ៕