ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រុមហ៊ុន​ Audi​ ប្រមូល​រថយន្ត​ជាង​៧​ម៉ឺន​គ្រឿង​ត្រឡប់​មក​វិញ​ព្រោះ​មាន​បញ្ហា​ប្រព័ន្ធ​ហ្វ្រាំង​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់​ម៉ាក​ Audi​ បាន​ប្រាប់​សារព័ត៌មាន​ AFP​ កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រុមហ៊ុន​នឹង​ប្រមូល​រថយន្ត​ជាង​៧០.០០០​គ្រឿង​ នៅ​ជុំវិញ​ពិភពលោក​ត្រឡប់​មក​វិញ​ ដោយសារ​រថយន្ត​ទាំងនោះ​មាន​បញ្ហា​បច្ចេកទេស​លើ​ប្រព័ន្ធ​ហ្វ្រាំង​ ពោល​គឺ​មាន​ប្រេងម៉ាស៊ីន​ហូរ​ចូល​ទៅ​ក្នុង​ប្រអប់​ហ្វ្រាំង​ តាម​រយៈ​បំពង់​ប្រេង​ ហើយ​វា​លេច​ធ្លាយ​ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ និង​អ្នកដំណើរ​ផ្សេងៗ​ទៀត​ ។​

​រថយន្ត​ដែល​នឹង​ត្រូវ​ប្រមូល​ត្រឡប់​មក​វិញ​ ព្រោះ​បញ្ហា​ប្រព័ន្ធ​ហ្វ្រាំង​នោះ​ មាន​ប្រភេទ​ A4,​ A5.​ A5​ Cabrio,​ A6,​ A7​ និង​ Q5​ ដែល​ជា​ Model​ ផលិត​ឡើង​ក្នុង​ចន្លោះ​រវាង​ខែមីនា​ និង​ខែធ្នូ​ ឆ្នាំ​២០១២​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.