ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

បាត់បង់​សំឡេង​ស្ត្រី​នៅ​ក្នុង​ក្បាលម៉ាស៊ីន​កំពូល​រដ្ឋសភា​នីតិកាល​ទី​៥​វគ្គ​”​គ្រប់ទឹក​”​ ខណៈ​រាជរដ្ឋាភិបាល​មាន​សមាជិកា​ចំនួន​៣៨​នាក់​

​ក្បាលម៉ាស៊ីន​កំពូល​របស់​សភា​នីតិកាល​ទី​៥​ វគ្គ​"​មិន​គ្រប់ទឹក​"​ ឬ​ហៅ​ថា​ សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ចំណោម​សមាសភាព​ប្រធាន​ និង​អនុប្រធាន​ទាំង​ពីរ​របស់​រដ្ឋសភា​ គឺ​មាន​សំឡេង​ស្ត្រី​ម្នាក់​(​លោក​ជំទាវ​ ឃួ​ន​ សុ​ដា​រី​)​ ធ្វើ​ជា​អនុប្រធាន​ទី​២​រដ្ឋសភា​ ។​ លុះ​មក​ដល់​រដ្ឋសភា​នីតិកាល​ទី​៥​ដដែល​ តែ​វគ្គ​"​គ្រប់ទឹក​"​ ក្លាយជា​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ពេញលេញ​ បែរជា​បាត់បង់​សំឡេង​ស្ត្រី​អស់រលីង​ពី​ក្នុង​សមាសភាព​ប្រធាន​ និង​អនុប្រធាន​រដ្ឋសភា​ទៅ​វិញ​ ដោយ​មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ជា​ប្រធានរដ្ឋសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​,​ ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ងួ​ន​ ញ៉ិល​ ជា​អនុប្រធាន​ទី​២​រដ្ឋសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​ ។​

​ដោយឡែក​ នៅ​ក្នុង​សមាសភាព​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ មាន​សំឡេង​ស្ត្រី​ចំនួន​៣៨​នាក់​ ដែល​ជា​សមាជិកា​នៃ​រាជរដ្ឋាភិបាល​ ក្នុង​នោះ​មាន​១​នាក់​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​,​ ១​នាក់​ជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​,​ ១នាក់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​មាន​ចំនួន​៣៥​នាក់​ទៀត​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ នៃ​បណ្តា​ក្រសួង​នានា​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នៅ​ក្នុង​ចំណោម​សមាជិក​ សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៥​ទាង​១២៣​នាក់​ ប្រភព​មក​ពី​គណបក្ស​នយោបាយ​ចំនួន​២​ (​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​)​ គឺ​មាន​ស្ត្រី​ចំនួន​២៤​នាក់​ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​សំឡេង​ស្ត្រី​មិន​មានឱកាស​ឋិត​នៅ​ក្នុង​ក្បាលម៉ាស៊ីន​កំពូល​ជា​ប្រធាន​ ឬ​អនុប្រធាន​ទាំង​២​របស់​រដ្ឋសភា​នោះ​ឡើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.