នារីវ័យក្មេងស្រស់ស្អាតម្នាក់ព្រោះតែខឹងសម្បានឹងបុរសជាសង្សាររបស់នាងរវល់តែលេងទូរស័ព្ទ iPhone ដែលនាងស្រឡាញ់ចូលចិត្តបំផុតនោះ បានបង្ខំប្រតាយគ្នាចាប់ទាញបុរសជាសង្សារយ៉ាងច្រងាប់ច្រងិលនៅលើដីតាមផ្លូវសាធារណៈ ដោយទាញទម្លាក់ពីលើកៅអីនៅទីតាំងផ្លូវរថភ្លើងក្រោមដីមួយកន្លែងក្នុងក្រុងប៉េកាំង ប្រទេសចិន ។
កំហឹងពុះកញ្ជ្រោលរបស់នាងព្រោះតែស្រឡាញ់ចូលចិត្តទូរស័ព្ទ iPhone ងប់ងល់ពេក បានជំរុញឲ្យស្ត្រីចិត្តសឿងរូបនោះចាប់ទាញបុរសជាសង្សារទម្លាក់ពីលើកៅអី រួចអូសទាញចេញក្រៅទូរថភ្លើងក្រោមដី ព្រមទាំងយកជើងធាក់ក្បាលសង្សាររបស់នាងថែមទៀត ដើម្បីព្យាយាមដណ្តើមទូរស័ព្ទពីដៃសង្សារ ធ្វើឲ្យអ្នកដំណើរភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នា ។
អ្វីដែលគួរឲ្យហួសចិត្តថែមទៀត គឺទោះបីនារីជាសង្សាររបស់ខ្លួនបានប្រព្រឹត្តមកលើខ្លួននៅចំពោះមុខសាធារណជនដ៏ច្រើនកុះករតាមផ្លូវសាធារណៈបែបនេះក្តី ក៏បុរសរូបនោះមិនខ្ចីខ្វល់ដែរ គឺគិតតែខំប្រឹងប្រែងការពារទូរស័ព្ទ iPhone យ៉ាងជាប់មិនឲ្យរបូតពីក្នុងដៃ ៕