ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ក្រុមហ៊ុន​បម្រើសេវា​ Internet​ ចំនួន​១៥​ប្រឈម​នឹង​ការ​ផ្អាក​សេវាកម្ម​ដោយ​អាជ្ញាធរ​

​យោង​តាម​សេចក្តីជូនដំណឹង​លេខ​១៣២០​ប​.​ក​.​ទ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៤​ របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​(​ប​.​ក​.​ទ​.​ក​)​ ដែល​មាន​ឯកឧត្តម​ ម៉ូ​វ​ ចរិយា​ ជា​ប្រធាន​ បាន​ឲ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​បម្រើសេវា​ Internet​ ប្រភេទ​ VoIP​ (Voice​ over​ Internet​ Protocol)​ចំនួន​១៥​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ប្រៃ​ណី​យ៍​និង​ទូរគមនាគមន៍​(MPTC)​ និង​ ប​.​ក​.​ទ​.​ក​ មិន​បាន​ចូលខ្លួន​មក​បង់​កម្រៃ​សេវា​ការ​ប្រើប្រាស់​លេខ​កូដ​ VoIP​ និង​លេខ​កូដ​ផ្តល់​ស៊ី​ញ៉ា​ល់​(Signaling​ Point​ Code)​ ប្រចាំឆ្នាំ​២០១៣​នៅឡើយ​ ហើយ​ ប​.​ក​.​ទ​.​ក​ បាន​ជូនដំណឹង​ឲ្យ​ប្រធាន​ ឬ​ម្ចាស់​ក្រុមហ៊ុន​ទាំង​១៥​នោះ​ចូលខ្លួន​មក​ទូទាត់​វិក្កយបត្រ​ប្រចាំឆ្នាំ​២០១៣​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៤​ខាង​មុខជា​កំហិត​ ប៉ុន្តែ​ក្នុង​ករណី​ក្រុមហ៊ុន​ណា​មិន​បាន​មក​ធ្វើការ​ទូទាត់​វិក្កយបត្រ​ប្រចាំឆ្នាំ​២០១៣​តាម​ការ​កំណត់​ គឺ​ ប​.​ក​.​ទ​.​ក​ នឹង​ធ្វើការ​សម្រេច​លុប​ និង​ដកហូត​លេខ​កូដ​ VoIP​ និង​លេខ​កូដ​ផ្តល់​ស៊ី​ញ៉ា​ល់​មក​រក្សា​ទុក​វិញ​ ពោល​ដូច​ផ្អាក​សេវាកម្ម​ Internet​ របស់​ក្រុមហ៊ុន​ទាំងនោះ​ដូច្នោះ​ដែរ​ ។​

​ក្រុមហ៊ុន​បម្រើសេវា​ Internet​ ដែល​ប្រឈម​នឹង​ការ​ផ្អាក​សេវាកម្ម​ដោយ​អាជ្ញាធរ​ ប​.​ក​.​ទ​.​ក​ ពីព្រោះ​មិន​បាន​បង់​កម្រៃ​សេវា​ការ​ប្រើប្រាស់​លេខ​កូដ​ VoIP​ និង​ Signaling​ Point​ Code​ ប្រចាំឆ្នាំ​២០១៣​ ទាំង​ចំនួន​១៥​នោះ​ មាន​ដូច​តទៅ​ ៖

១-WiCam​ Corporation​ Co.,​ Ltd.

២-Cambodia​ Data​ Communication​ Co.,​ Ltd.

៣-Cambodia​ Internet​ Corporation

៤-Clicknet​ Co.,​ Ltd.

៥-Dragon​ Royal​ Telecom​ Co.,​ Ltd.

៦-EmCom​ Technologies​ (Cambodia)​ Ltd.

៧-Dialany​ Internet​ Telecom​ Co.,​ Ltd.

៨-Eve​ Investment​ Corporation​ Holding​ Co.,​ Ltd.

៩-CMDCN​ Co.,​ Ltd.

១០-Genusys​ Cambodia​ Ltd.

១១-Hilway​ Telecom​ Cambodia

១២-Ratana​ Cooperation​ Co.,​ Ltd.

១៣-Terakviniyo​ Co.,​ Ltd.

១៤-Vimean​ Seila​ Co.,​ Ltd.

១៥-DV-IPX​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.