ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

នារី​ម៉ាស្សា​យួន​ចំនួន​៤​នាក់​លួចលាក់​រកស៊ី​ផ្លូវភេទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​

​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ នារី​ម៉ាស្សា​ជនជាតិ​យួន​ចំនួន​៤​នាក់​ដែល​លួចលាក់​រកស៊ី​ផ្លូវភេទ​ ជ្រក​ក្រោម​ស្លាក​ហាង​ម៉ាស្សា​ ឋិត​នៅ​ក្នុង​សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ចាប់​ឃាត់ខ្លួន​ កាលពី​រាត្រី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ដោយ​ចោទប្រកាន់​ពី​បទ​លួចលាក់​រកស៊ី​ផ្លូវភេទ​ ។​

​នារី​ម៉ាស្សា​ជនជាតិ​យួន​ទាំង​៤​នាក់​ដែល​មានស្រុក​កំណើត​នៅ​ប្រទេស​យួន​នោះ​ រួម​មាន​ ៖​ ១-​ឈ្មោះ​ ង្វៀ​ង​ ទៀន​ អាយុ​៣១​ឆ្នាំ​ ជា​ម្ចាស់​ហាង​ម៉ាស្សា​,​ ២-​ង្វៀ​ង​ ហាន់​ អាយុ​២៩​ឆ្នាំ​,​ ៣-​ង្វៀ​ង​ ធី​លិ​ន​ អាយុ​២៧​ឆ្នាំ​ និង​៤-​ឈ្មោះ​ ង្វៀ​ង​ ពៅ​ អាយុ​២៤​ឆ្នាំ​ ។​

​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ចុះ​បង្ក្រាប​បទល្មើស​ពេស្យាចារ​ជ្រក​ក្រោម​ហាង​ម៉ាស្សា​នេះ​ គឺ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​សមត្ថកិច្ច​ដកហូត​បាន​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច​នៅ​កន្លែង​ហាង​ម៉ាស្សា​ទុកជា​វត្ថុ​តាង​ ។​ បច្ចុប្បន្ន​ នារី​ម៉ាស្សា​ជនជាតិ​យួន​ទាំង​៤​នាក់​ដែល​លួចលាក់​រកស៊ី​ផ្លូវភេទ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​រូបភាព​នៃ​ការ​ចាប់​ឃាត់ខ្លួន​បាន​ជនជាតិ​យួន​ទាំង​ចំនួន​៤​នាក់​ ដែល​មក​រកស៊ី​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ហាង​ម៉ាស្សា​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចំពោះ​ព័ត៌មាន​ដែល​ថា​គ្មាន​វត្តមាន​ជនជាតិ​យួន​នៅ​លើ​ទឹកដី​ខ្មែរ​ គឺជា​ការ​មិន​ពិត​ទាល់តែ​សោះ​ ហើយ​បើ​ពិត​ គឺ​មាន​តែ​អាជ្ញាធរ​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ជនជាតិ​យួន​ទាំងនោះ​ដែល​ចូល​មក​ស្រុក​ខ្មែរ​រួច​ជា​ស្រេច​ទៅ​ហើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.