ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ចាប់​បាន​សាច់​មាន់​ សាច់​ត្រី​ជាង​៣០​តោន​និង​ឃាត់ខ្លួន​ថៅកែ​ក្រុមហ៊ុន​យួន​ម្នាក់​ដែល​នាំ​ចូល​សាច់​មក​លក់​នៅ​ស្រុក​ខ្មែរ​ខុសច្បាប់​

​នៅ​វេលា​ម៉ោង​១១​ព្រឹក​ នា​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ កម្លាំង​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ និង​នគរបាល​មូលដ្ឋាន​ ដឹកនាំ​ដោយ​លោក​ តុ​ប​ ឈុ​ន​ឡុ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ និង​ឆែកឆេរ​ទីតាំង​សាខា​ក្រុមហ៊ុន​យួន​មួយ​កន្លែង​ឋិត​នៅផ្ទះ​លេខ​៥​ ផ្លូវ​លេខ​២០៧​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​(​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​)​ ដែល​សង្ស័យ​ថា​ បាន​នាំ​ចូល​សាច់​មាន់​ សាច់​ត្រី​ពី​បណ្តា​ប្រទេស​នានា​មក​លក់​ចែកចាយ​នៅ​ស្រុក​ខ្មែរ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ។​

​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការ​ចុះ​ឆែកឆេរ​នោះ​ កម្លាំង​សមត្ថកិច្ច​បាន​រឹបអូស​សាច់​មាន់​ ស្លាបមាន់​ សាច់​ត្រី​ មាន​ទម្ងន់​ជាង​៣០​តោន​ ដែល​ឃ្លុប​បេ​បិទ​ជិត​នាំ​ចូល​មក​ពី​បរទេស​ យក​មក​លក់​ចែកចាយ​នៅ​ស្រុក​ខ្មែរ​ខុសច្បាប់​ ព្រមទាំង​បាន​ឃាត់ខ្លួន​ថៅកែ​ជនជាតិ​ជាតិ​យួន​ម្នាក់​ជា​សាខា​ក្រុមហ៊ុន​យួន​ឈ្មោះ​ ខាង​ហ្វ៊ូ​ធី​ញ​ ត្រេ​ឌី​ង​ ខម​ភេ​នី​ លី​មី​ធី​ត​ យក​មក​ចាត់ការ​តាម​ច្បាប់​ទៀត​ផង​ ។​

​បច្ចុប្បន្ន​ ថៅកែ​ក្រុមហ៊ុន​យួន​នោះ​កំពុង​ត្រូវ​បាន​សាកសួរ​ដោយ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រ​សូ​ង​មហាផ្ទៃ​នៅឡើយ​ ដោយ​មជ្ឈដ្ឋាន​នានា​សង្ឃឹម​ទុកជា​មុន​ថា​ អាជ្ញាធរ​នឹង​ចាត់ការ​ទៅ​លើ​ថៅកែ​ក្រុមហ៊ុន​យួន​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​តាម​ផ្លូវច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.