ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២២

ឆ្នាំ​២០១៣ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ចំនួន​៤.២១០.១៦៥​នាក់​

​តាម​ការ​ថ្លែង​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា «NOCC» ក្នុងឱកាស​ប្រារព្ធ​ពិធីជប់លៀង​អបអរសាទរ​រត់ប្រណាំង Marothon ចក្រភព​អង្គរ លើក​ទី​១ នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៤ កន្លងទៅ​នៅ​សណ្ឋាគារ APSARA ANGKOR បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៣ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ចំនួន​៤.២១០.១៦៥​នាក់ កើនឡើង​១៧,៥%  បើ​ធៀប​នឹង​ឆ្នាំ​២០១២ ខណៈ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤​នេះ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​២.២០១.២៦៩​នាក់ កើនឡើង​៥,២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៣​។​

​ចំណូល​បានមកពី​ភ្ញៀវទេសចរ​អន្តរជាតិ​នា​ឆ្នាំ​២០១៣ មាន​ចំនួន​ប្រមាណ​២.៥៤៧​លាន​ដុល្លារ​អាមេរិក     ​ស្មើនឹង​ប្រមាណ​១២.៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប «GDP» ហើយ​បានផ្តល់​ការងារ​ដោយផ្ទាល់​ជាង​៤០​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ផ្សេងទៀត៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.