ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

ជីវិត​លើ​ភព​ផែនដី​នឹង​វិនាស​សាបសូន្យ​នៅ​ថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ​២៨៨០​ ដោយសារ​កម្លាំង​បុក​របស់​អាចម៍ផ្កាយ​ឈ្មោះ​1950DA

​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Tennessee(University​ of​ Tennessee-UT)​ ឋិត​ក្នុង​ទីក្រុង​ Knoxville​ សហរដ្ឋអាមេរិក​ ដែល​បង្កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ​១៧៩៤​មក​នោះ​ បាន​រក​ឃើញ​ថា​ មាន​អាចម៍ផ្កាយ​ដ៏​ធំ​មួយ​ដែល​មាន​អង្កត់ផ្ចិត​ប្រវែង​១​គីឡូម៉ែត្រ​ និង​អាច​វិល​ជុំវិញ​ខ្លួន​វា​រាល់​២​ម៉ោង​និង​០៦​នាទី​ម្តង​ ឈ្មោះ​ 1950DA​ មាន​អានុភាព​អាច​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​អវកាស​កម្រិត​៦១.១៥៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ សំដៅ​បុក​ចំ​ និង​វាយប្រហារ​មក​លើ​ភព​ផែនដី​នៅ​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២៨៨០​ខាង​មុខ​ ។​

​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ ដុំ​អាចម៍ផ្កាយ​ដ៏​ធំ​ឈ្មោះ​ 1950DA​ នេះ​ខុស​ប្លែក​ពី​អាចម៍ផ្កាយ​ដែល​អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​បាន​រក​ឃើញ​ពី​លើក​មុនៗ​ គឺ​នៅ​ត្រង់​ថា​ អាចម៍ផ្កាយ​ឈ្មោះ​ 1950DA​ មាន​កម្លាំង​អន្តរ​ម៉ូលេគុល​ Van​ der​ Waals​ មិន​អាច​បំបែក​ចេញពី​គ្នា​បាន​ពេល​ប៉ះ​នឹង​ស្រទាប់​បរិយាកាស​ភព​ផែនដី​ ។​ កម្លាំង​អន្តរ​ម៉ូលេគុល​របស់​ដុំ​អាចម៍ផ្កាយ​ឈ្មោះ​ 1950DA​ ដែល​មិន​អាច​បំបែក​ចេញពី​គ្នា​នេះ​ ពេល​វា​បុក​សំដៅចំ​បង្ក​ការ​ប៉ះទង្គិច​លើ​ភព​ផែនដី​តាម​គន្លង​របស់​វា​នោះ​ គឺ​មាន​ថាមពល​ស្មើនឹង​កម្លាំង​ផ្ទះ​របស់​រំសេវ​ TNT​ ទម្ងន់​៤៤.៨០០​លាន​តោន​ ដែល​អាច​បង្កបង្កើត​ឲ្យ​មាន​មហា​រលក​យក្ស​ រញ្ជួយ​ដី​ និង​ប​ន្ទុះ​ភ្នំភ្លើង​ កម្ទេច​ចោល​នូវ​ភាវៈ​មានជីវិត​ទាំងឡាយ​ ទាំង​មនុស្ស​ ទាំង​សត្វ​ ទាំងអស់​នៅ​លើ​ភព​ផែនដី​ ។​

​អង្គការ​ស្ថានីយ៍​យានអវកាស​ NASA​ បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ដុំ​អាចម៍ផ្កាយ​ឈ្មោះ​ 1950DA​ ដែល​មាន​កម្លាំង​អន្តរ​ម៉ូលេគុល​ពិសេស​ Van​ der​ Waals​ នោះ​ គឺ​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ភព​ផែនដី​ ។​

​ដូច្នេះ​ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​ គឺ​ជីវិត​នៅ​លើ​ភព​ផែនដី​នឹង​ត្រូវ​វិនាស​សាបសូន្យ​ដោយសារ​កម្លាំង​ថាមពល​មហា​បំផ្លិចបំផ្លាញ​របស់​ដុំ​អាចម៍ផ្កាយ​ឈ្មោះ​ 1950DA​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២៨៨០​ខាង​មុខ​ ពោល​នៅ​សល់​ប្រមាណ​តែ​ចំនួន​៨៦៦​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ៕​

 

Filed in: Feature, ស្រាវជ្រាវ, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.