ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ហាង​កាហ្វេ​យួន​បើក​លេងល្បែង​ស៊ីសង​បង់ថ្លៃ​ឲ្យ​មេ​ប៉ុស្តិ៍​បឹង​កេងកង​២​ចំនួន​១០០​ដុល្លារ​ក្នុង​១​ខែ​

​ហាង​កាហ្វេ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​យួន​មួយ​កន្លែង​ ឋិត​នៅផ្ទះ​លេខ​៣០៧​ ផ្លូវ​លេខ​១១៣​ សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មិន​ត្រឹមតែ​បើក​លក់​កាហ្វេ​នៅ​ជាន់​ក្រោម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​មាន​បើក​វង់​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ថែម​ទៀត​ នៅ​ឡៅតឿ​ជាន់​ខាងលើ​ ដោយ​បាន​បង់ប្រាក់​ប្រចាំខែ​ឲ្យ​ទៅ​លោកនាយ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២​ ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ឆាឆៅ​ឆែកឆេរ​ ឬ​បង្ក្រាប​វង់ល្បែង​ស៊ីសង​នេះ​ ។​

​ទោះបី​មិនមែន​ជា​បន​ល្បែងស៊ីសង​ធំដុំ​ណាស់ណា​ក៏​ដោយ​ ក៏​ថៅកែ​ហាង​កាហ្វេ​ជនជាតិ​យួន​នោះ​បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា​ មាន​អ្នក​ចូល​លេងល្បែង​អាច​ចាញ់​ខ្ទង់​រាប់រយ​ដុល្លារ​អា​មេ​រិ​ក​ដែរ​ ខណៈ​ថៅកែ​រូប​នេះ​ក៏​បាន​ទទួលស្គាល់​ដែរ​ថា​ បាន​បង់ប្រាក់​ជា​ប្រចាំ​ឲ្យ​ទៅ​លោកនាយ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២​ ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​មិន​ដែល​ខកខាន​ឡើយ​ ទើប​អាច​ដំណើរការ​វង់ល្បែង​ស៊ីសង​បាន​ ។​

​ដោយឡែក​ លោក​ ជុំ​ កុយ​ នាយ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២​ ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​អ្នកកាសែត​ជា​ច្រើន​នាក់​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ថា​ "​នៅ​ក្នុង​មូលដ្ឋាន​របស់ខ្ញុំ​ លោក​អ្នកកាសែត​ចង់​ចុះ​ផ្សាយ​អី​ ក៏​ផ្សាយ​ទៅ​ ខ្ញុំ​មិន​ខ្វល់​ទេ​ ។​ …​រឿង​លេងល្បែង​ស៊ីសង​ជា​រឿង​ធម្មតា​ នៅ​ទីណា​ក៏​មាន​ដែរ​ "​ (Sic!)​ ៊​

​តើ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឯម​ សំ​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​អនុប្រធាន​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ជា​សមាជិក​ និង​លោក​ឧត្តមសេនីយ៍ឯក​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​សមាជិក​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការ​លេងល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ និង​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​លោក​អធិការ​នគរបាល​ខណ្ឌចំការមន​ យល់​ឃើញ​ និង​ត្រូវ​អនុវត្ត​យក​លុយកាក់​ពី​ថៅកែ​ហាង​កាហ្វេ​យួន​ដែល​បើក​វង់ល្បែង​ស៊ីសង​ ដូច​លោកនាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹង​កេងកង​ទី​២ ដ៏ឆ្លាតវាងវៃ​ដែរ​ឬទេ​ ?​ ៕​

Cafe-3074

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.