ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

យន្តហោះ​ចម្បាំង​ធុន​ MiG-29​ មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ធ្លាក់​ដោយ​ទា​ហាន​បំបែក​រដ្ឋ​អ៊ុយ​ក្រែ​ន​

​អ្នកនាំពាក្យ​យោធា​របស់​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ យន្តហោះ​ចម្បាំង​ប្រដេញ​ធុន​ MiG-29​ មួយ​គ្រឿង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ ត្រូវ​បាន​ពួក​ទាហាន​បំបែក​រដ្ឋ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បាញ់​ធ្លាក់​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៤​ ម្សិលមិញ​នេះ​ ក្រោយ​ពេល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​វាយប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​រួច​មក​ ខណៈ​អ្នកបើកបរ​យន្តហោះ​ចម្បាំង​នេះ​បាន​លោត​ឆត្រយោង​ចេញពី​យន្តហោះ​ ហើយ​ត្រូវ​អ្នករុករក​បាន​ប្រទះ​ឃើញ​ថា​ កំពុង​ឋិត​នៅ​កន្លែង​សុវត្ថិភាព​មួយ​ ។​

​យន្តហោះ​ចម្បាំង​ប្រដេញ​ធុន​ MiG-29​ ជា​ប្រភេទ​យន្តហោះ​ប្រភព​ដើម​ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី​ (​អតីត​សហភាព​សូ​វៀត​)​ ដែល​បាន​ប្រើប្រាស់​ជា​លើក​ដំបូង​ដោយ​កម្លាំង​ទាហានជើងអាកាស​រុ​ស្ស៊ី​,​ ឥណ្ឌា​,​ អ៊ុយ​ក្រែ​ន​,​ ស៊ី​រី​,​ ប៉ូ​ឡូញ​,​ អ៊ី​រ៉​ង់​,​ គុយ​បា​,​ ប៊ុល​ហ្កា​រី​,​ អាល់​ហ្ស៊េ​រី​,​ កូរ៉េ​ខាងជើង​,​ ម៉ា​ឡេ​ស៊ី​,​ មី​យ៉ា​ន់​ម៉ា​,​ បង់​ក្លា​ដេ​ស​,​ យេ​មែន​,​ ស៊ូ​ដង់​…​។​ល​។​ យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​មាន​តម្លៃ​ចាប់ពី​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​២៩​លាន​ដុល្លារ​អា​មេ​រិ​ក​ (​គិត​ទៅ​តាម​ស៊េរី​)​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.