ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ​បាន​កើតឡើង​កក្រើក​ពេញ​ផ្ទៃ​ទន្លេសាប​

​រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​ ។​ បទល្មើស​នេសាទ​នៅ​ក្នុង​ខេត្តកំពង់ធំ​ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​នឹង​បឹង​ទន្លេសាប​ ជា​ជង្រុក​ត្រី​របស់​ប្រទេស​កម្ពុជា​នោះ​កកើត​មាន​ឡើង​ដែរ​ ដោយរ​បាំងសាច់​អួន​ប្រវែង​រាប់​ពាន់​ម៉ែត្រ​ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​កាត់​ផ្ទៃ​បឹង​ច្រើន​កន្លែង​ និង​មាន​ក្រុម​កម្មករ​របស់​ជនល្មើស​បាន​សង់​​ខ្ទម​នៅ​លើ​ដើមឈើ​ រួម​ជាមួយ​សម្ភារៈ​ជា​ច្រើន​ផ្សេងៗ​ ដើម្បី​យាមកាម​ថែម​ទៀត​ ។​

​ថ្វី​ដ្បិត​មាន​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ខ្លះៗ​មែន​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជលផល​ក៏​ដោយ​ ក៏​ប្រតិបត្តិការ​បង្ក្រាប​នោះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ជ្រើសរើស​ទីតាំង​បង្ក្រាប​ប្រកបដោយ​ភាព​លាក់លៀម​ពី​ការ​តាម​ប្រមាញ់​របស់​អ្នក​សារព័ត៌មាន​ និង​ម្យ៉ាងទៀត​ ប្រតិបត្តិការ​នៃ​ការ​បង្ក្រាប​គឺ​បាន​ត្រឹមតែ​កាត់​របាំង​អួន​មួយ​ចំនួន​ទម្លាក់​ចោល​ រួច​ក៏​បើកកាណូត​ចេញ​បាត់​ទៅ​ ហើយ​ធ្វើ​របាយការណ៍​ភូតភរ​យក​ស្នាដៃ​ ដូច​ទុក​ឱកាស​ឲ្យ​ជនល្មើស​មិន​រាងចាល​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពាម​បាង​ និង​ឃុំ​ផាត់​សណ្តាយ​ បាន​សម្តែង​នូវ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ​លោក​ ប៉ែន​ វណ្ណ​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​ និង​លោក​ ហួ​ន​ ផល​ នាយ​សង្កាត់​ជលផល​ពាម​បាង​ ដែល​ចេញ​មុខ​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​តូចតាច​ បែរជា​មិន​បង្ក្រាប​បទល្មើស​របស់​ឈ្មួញ​ដ៏​ធំ​មួយ​ឈ្មោះ​ ឆេ​ង​ សួរ​ មក​ពី​ខេត្តសៀមរាប​ទាល់តែ​សោះ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ជាប់​នឹង​បឹង​ទន្លេសាប​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ឯកឧត្តម​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ មេត្តា​ចុះ​ត្រួតពិនិត្យ​ ស៊ើបអង្កេត​ និង​មាន​វិធានការ​ទៅ​លើ​ករណី​បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ​ដែល​កើតឡើង​កក្រើក​ពេញ​ផ្ទៃ​ទន្លេសាប​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ប៉ែន​ វណ្ណ​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​ និង​លោក​ ហួ​ន​ ផល​ នាយ​សង្កាត់​ជលផល​ពាម​បាង​នោះ​ផង​ ។​

​លោក​ ប៉ែន​ វណ្ណ​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​ និង​លោក​ ហួ​ន​ ផល​ នាយ​សង្កាត់​ជលផល​ពាម​បាង​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ដែល​កើត​មាននៅ​ក្នុង​ខេត្តកំពង់ធំ​នោះ​ គិត​ត្រឹម​ថ្ងៃអាទិត្យ​ ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ៕​

Image220 Image21 Image23

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.