ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

នារី​ក្មេងៗ​រុ​ស្ស៊ី​ពាក់អាវ​ទ្រនាប់​មាន​រូប​ Vladimir​ Putin​ ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​ប្រធានាធិបតី​របស់​ពួក​គេ​

​នៅ​ឯ​ឆ្នេរសមុទ្រ​តំបន់​គ្រី​មៀរ​(Crimea)​ របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ ដែល​ត្រូវ​បាន​វាតទី​ចូល​កាន់កាប់​ដោយ​ប្រទេស​រុ​ស្ស៊ី​កាលពី​ខែមីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នោះ​ មាន​នារី​ក្មេងៗ​រុ​ស្ស៊ី​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ពាក់អាវ​ទ្រនាប់​ចំហ​ដើមទ្រូង​ ដោយ​ដាក់​រូប​លោក​ Vladimir​ Putin​ ដើម្បី​បង្ហាញ​អំពី​ការ​គាំទ្រ​របស់​ពួក​គេ​ទៅ​លើ​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ ខណៈ​ដែល​លោក​ប្រធានាធិបតី​រូប​នេះ​កំពុង​ប្រឈម​នឹង​ការ​រិះគន់​ឥត​ឈប់​ឈរ​ពី​សំណាក់​ក្រុម​បស្ចិមប្រទេស​ ។​

​ការ​ពាក់អាវ​ទ្រនាប់​(Putinkinis)​ ដោយ​នារី​ក្មេងៗ​រុ​ស្ស៊ី​ទាំងនោះ​ គឺជា​ការ​បង្ហាញ​នូវ​ជំហរ​ជាតិនិយម​ចុង​ក្រោយ​បំផុត​របស់​ពួក​គេ​ ក្នុង​ន័យ​គាំទ្រ​សកម្មភាព​នយោបាយ​ និង​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ Vladimir​ Putin​ ខណៈ​ដែល​ប្រទេស​រុ​ស្ស៊ី​បាន​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ឡើងៗ​ ដោយសារ​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.