ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ចិន​ដាក់​បម្រាម​នាំ​ចូល​សាច់​ជ្រូក​ពី​អា​មេ​រិ​ក​

​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ដាក់​បម្រាម​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​រោងចក្រ​កែ​ច្នៃ​ចំនួន​៦​របស់​ខ្លួន​ និង​មិន​អនុញ្ញាត​ឲ្យ​រោងចក្រ​ស្តុក​សាច់​ទាំងនោះ​ប្រើប្រាស់​ចំណី​បន្ថែម​ឡើយ​ ដើម្បី​ផ្សព្វផ្សាយ​នូវ​សាច់​ជ្រូក​អត់​ខ្លាញ់​របស់​ខ្លួន​ ។​

​សហរដ្ឋអាមេរិក​បាន​នាំ​ចេញ​សាច់​ជ្រូក​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​សរុប​ចំនួន​៣១២.១៣៨​តោន​ ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​៦៤៥,៣​លាន​ដុល​លា​រអា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៣​ ខណៈ​ការ​នាំ​ចេញ​សរុប​នៅ​ទូ​ទាំង​ពិភពលោក​មាន​ចំនួន​៧,៥​លាន​តោន​ មាន​តម្លៃ​ទឹកប្រាក់​ចំនួន​២០,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​ប្រទេស​រុ​ស្ស៊ី​បាន​ដាក់​បម្រាម​ការ​នាំ​ចូល​សាច់​ដែល​រាប់​បញ្ចូល​ទាំង​សាច់​ជ្រូក​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​ប្រទេស​ខ្លួន​ ។​ ដូចនេះ​ រោងចក្រ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Smithfield​ Food​ Inc.​ ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​សាច់​ជ្រូក​ដ៏​ធំ​របស់​ចិន​ WH​ Group​ ព្រមទាំង​អ្នក​នាំ​ចេញ​សាច់​ជ្រូក​អត់​ខ្លាញ់​ដ៏​ធំ​នៅ​ប្រទេស​ចិន​ ក៏​ត្រូវ​បាន​អូស​ទាញ​ទៅ​ក្នុង​បម្រាម​របស់​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.