អាជ្ញាធររាជធានីភ្នំពេញកំពុងមមាញឹកក្នុងការរៀបចំដំឡើង និងដាក់បំពាក់កាមេរ៉ាសុវត្ថិភាព (CCTV Security Camera) នៅតាមដងវិថី ទីប្រជុំជន ទីប្រជុំចរាចរណ៍ និងកន្លែងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីចុលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាជំនួយរបស់ប្រទេសចិនចំនួន៣លានដុល្លារអាមេរិក ។
ការបំពាក់ឧបករណ៍កាមេរ៉ាសុវត្ថិភាពទាំងនោះ ត្រូវបានអាជ្ញាធររំពឹងទុកថា នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតចេញពីសកម្មភាពបើកបរល្មើសច្បាប់ចរាចរណ៍ និងលុបបំបាត់អំពើចោរកម្ម លួច ឆក់ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ ដើម្បីធានាសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជីវករ ទេសចរណ៍ និងពាណិជ្ជករអន្តរជាតិ ៕