ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

បុរស​ជា​ប្តី​ចិត្ត​អប្រិយ​វាយ​និង​ច្របាច់ក​ស្ត្រី​ជា​ប្រពន្ធ​រហូតដល់​ស្លាប់​ទាំង​អាក្រាតកាយ​​​ ព្រោះ​ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័ក​

​កាលពី​វេលា​ម៉ោង​០១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៤​នេះ មាន​ករណី​ឃាតកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតមានឡើង​ឋិត​នៅ​ភូមិ​សំ​រ៉ុង​កណ្តាល ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ស្ត្រី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​អាក្រាតកាយ មាន​ស្នាមរបួស​ត្រង់​ក​ធ្ងន់ធ្ងរ ខណៈដែល​សមត្ថកិច្ច​បា​ន​ដាក់​ការសង្ស័យថា ប្រហែលជា​ត្រូវ​ប្តី​វាយ​ធ្វើបាប​និង​ច្របាច់ក​ទំនង​មកពី​មិន​ចុះសម្រុង​ដំណេក ពោលគឺ អាច​ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័ក ពេល​តណ្ហា​បុរស​ជា​ប្តី​ឡើង​ពុះកញ្ជ្រោល ។​

​តាម​ប្រភពពី​ក្រុមគ្រួសារ​សាច់ញាតិ​នៃ​សព​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ទាំង​អាក្រាតកាយ​នោះ  មានឈ្មោះ ដន សុខ​ឃឿន អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ និង​មាន​ប្តី​ឈ្មោះ ទិន ទៀន អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ភូមិ​សាមគ្គី ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ខណៈ​ប្តី​-​ប្រពន្ធ​មួយគូ​នេះ រៀបការ​រួមរស់​ជាមួយគ្នា​ជាង​១​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនទាន់​មានកូន​ទេ ហើយ​បច្ចុប្បន្ន​រស់នៅ​ថែទាំ​ផ្ទះ​ឪពុកមា នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​

​ក្រោយពេល​កើតហេតុ​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល​វិច័យ​លើ​ខ្លួន​សាកសព​ឃើញ​មាន​ស្នាមរបួស​ត្រ​ង់ក​ធ្ងន់ធ្ងរ និង​មាន​សភាព​អាក្រាតកាយ ។ សមត្ថកិច្ច​បានដាក់​ការសង្ស័យថា អាចជា​ករណី​រួមដំណេក​មិន​ចុះសម្រុង​គ្នា​ជា​ប្តី​-​ប្រពន្ធ​នា​ថ្ងៃកើតហេតុ​ទើប​បុរស​ជា​ប្តី​វាយ​និង​ច្របាច់ក​ស្ត្រី​ជា​ប្រពន្ធ​រហូត​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត  ហើយ​គេចខ្លួនបាត់​តែម្តង ។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ស្វែងរក​តាម​ចាប់ខ្លួន ជនសង្ស័យ​ដែលជា​ប្តី​ចិត្ត​អប្រិយ សម្លាប់​ប្រពន្ធ​ខ្លួនឯង​រូបនោះ ដើម្បី​យកមក​ចាត់ការ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.