ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

កូនប្រសា​របស់​បុរស​ខ្លាំង​ដែល​ធ្វើ​ប៉ូលិស​បាន​ឡើង​ឋានៈ​ផ្កាយ​៣​និង​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​

​ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៤​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ឌី​ វិជ្ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១២៧៨​ ត្រូវជា​កូនប្រុស​សព​នាយ​ឧត្តមសេនីយ៍​ ហុ​ក​ ឡង​ឌី​ អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ជំទាវ​ ម៉ែ​ន​ ភក្តី​ ហុ​ក​ ឡង​ឌី​ ត្រូវជា​ស្វាមី​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ អគ្គ​នាយិកា​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​បាយ័ន​ ថៅកែ​ក្រុមហ៊ុន​កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​(​កាសែត​កម្ពុជា​ថ្មី​)​ និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ជា​កូនស្រី​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវជា​កូនប្រសា​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​៣)​ និង​ក៏​ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ថ្មី​ផង​ដែរ​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ឌី​ វិជ្ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១២៧៨​ ជា​កូនប្រសា​របស់​បុរស​ខ្លាំង​ ក្រៅពី​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ជំនួញ​ឯកជន​ជា​ច្រើន​រាប់​មិន​អស់​ លោក​ក៏​ធ្លាប់​កាន់​មុខងារ​ជា​នាយ​នគរបាល​ជាតិ​ ទទួល​បន្ទុក​ផ្នែក​ចារកម្ម​ព្រំដែន​ និង​ជា​មេបញ្ជាការ​រង​ទទួល​បន្ទុក​កិច្ចការ​រួម​កង​ហោះ​ដឹក​ជញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​ ។​ ប៉ុន្តែ​ឥឡូវនេះ​លោក​ឧត្តមសេនីយ៍​ ឌី​ វិជ្ជា​ បន្ទាប់​ពី​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​រួច​មក​ ក៏​ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ថ្មី​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ​ ដែល​មុខ​តំណែង​នេះ​ត្រូវ​បាន​ប្រកាស​តែងតាំង​រួច​ហើយ​កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ ។​

​បច្ចុប្បន្ន​ ទាំង​កូនប្រុស​ច្បង​បង្កើត​របស់​បុរស​ខ្លាំង​ដែល​ធ្វើ​ជា​ទាហាន​ ទាំង​កូនប្រសា​របស់​បុរស​ខ្លាំង​ ដែល​ធ្វើ​ជា​ប៉ូលិស​ គឺ​សុទ្ធតែ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​អស់ហើយ​(​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ជា​កូនប្រុស​ច្បង​បុរស​ខ្លាំង​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​កាលពី​ឆ្នាំ​២០១៣​ និង​លោក​ ឌី​ វិជ្ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១២៧៨​ ជា​កូនប្រសា​បុរស​ខ្លាំង​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​នៅ​ឆ្នាំ​២០១៤)​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.