ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ឧត្តមសេនីយ៍​យោធា​អា​មេ​រិ​ក​ម្នាក់​ត្រូវ​បាន​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាញ់​សម្លាប់​នៅ​ក្នុង​បន្ទាយ​

​មន្ត្រី​យោធា​សហរដ្ឋអាមេរិក​បាន​និយាយ​ឲ្យ​ដឹង​ថា​ ឧត្តមសេនីយ៍​យោធា​អា​មេ​រិ​ក​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ទា​យាន​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្នុង​បន្ទាយ​ហ្វឹកហ្វឺន​យោធា​មួយ​ គ្រប់គ្រង​ដោយ​អង់គ្លេស​ ឋិត​នៅ​ទីក្រុង​អា​ប៊ុល​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ខណៈ​ដែល​មាន​ទាហាន​យ៉ាងតិច​ណាស់​ចំនួន​១៥​នាក់​ រួម​មាន​ទាហាន​អង់គ្លេស​២​នាក់​ ទាហាន​អា​មេ​រិ​ក​៧​នាក់​ ទាហាន​អា​ល្លឺ​ម៉​ង់​ថ្នាក់ឧត្តម​សេនីយ៍​៣​នាក់​ និង​ទាហាន​អា​ហ្វ​ហ្គា​ស្ថាន​ផង​ បាន​ទទួល​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​រះ​ដែល​មិន​នឹក​ស្មាន​ដល់​ ។​

​ឧត្តមសេនីយ៍​យោធា​អា​មេ​រិ​ក​ដែល​ទទួល​រង​ការ​បាញ់​សម្លាប់​ពេល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ មានឈ្មោះ​ Harold​ Greene​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ឲ្យ​ដឹង​ថា​ ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​ទៅ​លើ​ក្រុម​ទាហាន​ចម្រុះ​ជាតិ​សាសន៍​នោះ​ គឺជា​ទាហាន​ដែល​ត្រូវ​បាន​ជ្រើសរើស​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយៗ​ក៏​ត្រូវ​បាន​បាញ់​សម្លាប់​ភ្លាមៗ​ផង​ដែរ​ក្រោយ​កើត​មាន​ហេតុការណ៍​បាញ់​រះ​នេះ​រួច​មក​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.