ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

បាញ់ប្រហារ​តាម​ផ្លូវ​សាធារណៈ​ទាំង​ព្រឹក​ចំនួន​៤​គ្រាប់​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​

​នៅ​វេលា​ម៉ោង​០៩​ព្រឹក​ នា​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ត្រង់​ចំណុច​មុខ​អាហារ​ដ្ឋា​ន​កំពង់ចាម​ បណ្តោយ​ផ្លូវ​លេខ​២០០៤​ ភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​បង្ក​ដោយ​ខ្មាន់កាំភ្លើង​ចំនួន​២​នាក់​ ជិះ​ទោចក្រយានយន្ត​១​គ្រឿង​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដោយ​ទោចក្រយានយន្ត​ជិះ​ឌុ​ប​ម្តាយ​ទៅ​លេង​ផ្ទះ​បងប្អូន​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​  ហើយ​ក្រុម​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ទាំង​ព្រឹក​នេះ​ ត្រូវ​បាន​គេ​ស្គាល់​មានឈ្មោះ​ គឹ​ម​ សុជាតា​ អាយុ​៣៦​ឆ្នាំ​ មាន​ស្វាមី​ឈ្មោះ​ នោ​ ជា​ឈ្មួញ​ឈើ​ប្រណីត​នៅ​ខេត្តរតនគិរី​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣៨​ មហាវិថី​កម្ពុជា​ក្រោម​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ​ គឹ​ម​ សុខា​ អាយុ​៥៤​ឆ្នាំ​ ត្រូវជា​ម្តាយ​របស់​ស្ត្រី​រង​គ្រោះ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គាត់​និង​កូនស្រី​បាន​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ icon​ ពណ៌​ត្រួយ​ចេក​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1X-4366​ ចេញពីផ្ទះ​ទៅ​លេង​បង​ប្ពូ​ន​នៅ​ម្តុំ​រោងចក្រ​៦​ជាន់​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ខ្មាន់កាំភ្លើង​ចំនួន​២​នាក់​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​មក​ក្បែរ​ ដោយ​គ្មាន​និយាយ​អ្វីមួយ​ម៉ាត់​សោះ​ ដក​កាំភ្លើង​បាញ់​សំដៅ​មក​លើ​កូនស្រី​គាត់​ចំនួន​៤​គ្រាប់​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​ករណី​បាញ់ប្រហារ​ទាំង​ព្រឹក​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​អ្វី​នៅឡើយ​ទេ​ គឺ​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​ ប៉ុន្តែ​បាន​ដាក់​ការ​សង្ស័យ​ថា​ អាច​ជា​រឿង​ស្នេហា​ត្រីកោណ​ ខណៈ​ទោចក្រយានយន្ត​របស់​ស្ត្រី​រង​គ្រោះ​គ្មាន​បាត់បង់​ ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​សម្បក​គ្រាប់កាំភ្លើង​ចំនួន​៤​គ្រាប់​នៅ​កន្លែង​កើតហេតុ​ ៕​

lkcpmqsz npqs81ns

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.