ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាតក​ចាក់​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​យ៉ាង​សាហាវឃោរឃៅ​

​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ នា​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ដោយ​ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាតក​ចាក់​សម្លាប់​យ៉ាង​សាហាវឃោរឃៅ​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជាន់​ទី​៣​ ឋិត​នៅ​ក្នុង​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ ដែល​គេ​ដាក់​ការ​សង្ស័យ​ថា​ ឃាតក​គឺជា​ក្មួយ​ថ្លៃ​(​ក្មួយ​របស់​ប្តី​)​ ។​

​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​គេ​ចាក់​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​រហូត​ដល់​ថ្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នោះ​ មានឈ្មោះ​ ឈឹ​ម​ សុ​ឃី​ម​ អាយុ​៣៣​ឆ្នាំ​ មានកូន​៣​នាក់​រស់នៅ​ក្នុង​បន្ទុក​ មុខរបរ​ជា​អ្នកលក់​ផ្លែ​ឈើ​នៅ​ផ្សារ​សាំ​ហាន់​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​

​ស្ត្រី​ឈ្មោះ​ ឡុ​ង​ ស្រ៊ុ​ន​ អាយុ​៦៣​ឆ្នាំ​ បាន​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា​ ឃាតក​ដៃដល់​ដែល​សម្លាប់​ស្ត្រី​រង​គ្រោះ​យក​ទ្រព្យសម្បត្តិ​ និង​គ្រឿងអលង្ការ​ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​នោះ​ គឺ​ឈ្មោះ​ វ៉ែន​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ជា​ជាងទង​ មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ​ ត្រូវជា​ក្មួយ​ខាង​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ បាន​មក​រស់នៅ​ជាមួយ​ស្ត្រី​រង​គ្រោះ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយៗ​នៅ​ថ្ងៃ​កើតហេតុ​ មិនដឹង​ជា​ឃាតក​នោះ​និង​ស្ត្រី​រង​គ្រោះ​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​ទេ​ ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ​ ក៏​មាន​អំពើ​ឃាតកម្ម​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​តែ​ម្តង​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ដោយ​ឃាតក​ចាក់​នឹង​កាំបិត​ស្នៀត​ជា​ច្រើន​កាំបិត​ ហើយ​ទំនងជា​ស្លាប់​បាន​ប្រមាណ​ជាង​១​ម៉ោង​ទើប​មានការ​ភ្ញាក់ផ្អើល​ ។​ ជា​ជំហាន​បឋម​ សមត្ថកិច្ច​កំពុង​ផ្តោត​ការ​សង្ស័យ​ទៅ​លើ​ឈ្មោះ​ វ៉ែន​ ត្រូវជា​ក្មួយ​ថ្លៃ​ជា​ឃាតក​ចាក់​សម្លាប់​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​រង​គ្រោះ​ ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​កាំបិត​ស្នៀត​នៅ​ជិត​សព​ និង​នៅ​ក្នុងផ្ទះ​មានការ​បាត់បង់​ទ្រព្យសម្បត្តិ​ និង​គ្រឿងអលង្ការ​របស់​ស្ត្រី​រង​គ្រោះ​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ និង​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាតក​ដែល​ចាក់​សម្លាប់​ម្តាយមីង​ថ្លៃ​ប្លន់​យក​ទ្រព្យសម្បត្តិ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.