ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ឪពុក​តិរច្ឆាន​រំលោភ​កូន​ខ្លួនឯង​៥​ដង​ហើយ​ប្រុង​រំលោភ​ទៀត​តែ​ត្រូវ​បែក​ការណ៍​ រួច​ដុត​ខ្លួន​ធ្វើ​អត្តឃាត​

​ឪពុក​មាន​ចិត្តជា​តិរច្ឆាន​ម្នាក់​បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​ខ្លួនឯង​ទើប​មាន​អាយុ​១៤​ឆ្នាំ​ បាន​សម្រេច​រហូត​ដល់​ទៅ​ចំនួន​៥​ដង​ ហើយ​ប៉ុនប៉ង​រំលោភ​ថែម​ទៀត​ តែ​ត្រូវ​បែក​ការណ៍​ដឹង​ដល់​ប្រពន្ធ​ ត្រូវជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ ទើប​បុរស​ជា​ឪពុក​ចិត្ត​តិរច្ឆាន​រូប​នោះ​យក​សាំង​ចាក់​ដុត​ខ្លួន​ធ្វើ​អត្តឃាត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៤​រសៀល​ ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ឋិត​នៅ​ក្បាលដំរី​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។​

​បុរស​ជា​ឪពុក​ចិត្ត​តិរច្ឆាន​ដែល​រំលោភ​កូន​ឯង​បង្កើត​នោះ​ មានឈ្មោះ​ ប៊ុ​ន​ សឿ​ន​ អាយុ​៤៣​ឆ្នាំ​ និង​ក្មេង​ស្រី​រង​គ្រោះ​ព្រោះ​ឪពុក​ចិត្ត​ឫស្សា​ចាប់រំលោភ​បាន​សម្រេច​រហូត​ដល់​ចំនួន​៥​ដង​ មានឈ្មោះ​ ស​.​ស​.​ណ​ អាយុ​១៤​ឆ្នាំ​ មាន​លំនៅ​ឋាន​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​បុរស​ជា​ឪពុក​ចិត្ត​តិរច្ឆាន​ ចាប់រំលោភ​កូនបង្កើត​ឯង​នោះ​ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ​ ខណៈ​ដែល​ម្តាយ​និង​បងប្អូន​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅផ្ទះ​ ដូច​ផ្តល់​ឱកាស​ឲ្យ​បុរស​ជា​ឪពុក​ចិត្តឫស្យា​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវជា​កូន​បាន​សម្រេច​រហូត​ដល់​ចំនួន​៥​ដង​ជា​បន្តបន្ទាប់​ ដោយ​បាន​គំរាម​កូនស្រី​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​ឡើយ​ ហើយ​បើ​ហ៊ាន​ប្រាប់​គេឯង​ឲ្យ​ដឹង​ថា​ នឹង​សម្លាប់​ចោល​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ​ ឪពុក​ចិត្ត​តិរច្ឆាន​បាន​ល្បួងលួងលោម​កូនស្រី​របស់​ខ្លួន​បង្កើត​ប៉ង​រំលោភ​សេពសន្ថវៈ​ម្តងទៀត​ តែ​ត្រូវ​ប្រពន្ធ​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​ទាន់​ក៏​បែក​ការណ៍​ធ្លាយ​រឿងរ៉ាវ​រំលោភ​លើ​កូនបង្កើត​តាំងពី​ឆ្នាំ​២០១១​មក​ ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​ជា​ឪពុក​ចិត្តឫស្យា​រូប​នោះ​យក​សាំង​មក​ចាក់​ដុត​ខ្លួនឯង​ធ្វើ​អត្តឃាត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ និង​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ដឹក​បុរស​ជា​ឪពុក​ចិត្ត​ត​រិ​ច្ឆា​ន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ត្រឹម​ទទួល​រង​របួសធ្ងន់​ប៉ុណ្ណោះ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​សំណុំរឿង​ចាប់រំលោភ​កូនបង្កើត​ខ្លួនឯង​នេះ​ និង​កំពុង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ ដើម្បី​មាន​មូលដ្ឋាន​ចាត់ការ​បុរស​ជា​ឪពុក​ចិត្ត​តិរច្ឆាន​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​នេះ​គឺជា​រឿងរ៉ាវ​អយុត្តិធម៌​បំផុត​មួយ​កើតឡើង​នៅ​ក្នុង​ខ្សែជីវិត​របស់​ក្មេង​ស្រី​រង​គ្រោះ​ ដែល​ត្រូវ​បាន​ឪពុក​បង្កើត​របស់​ខ្លួន​មាន​ចិត្តជា​តិរច្ឆាន​ចាប់រំលោភ​ជា​បន្តបន្ទាប់​ រហូត​បាន​សម្រេច​ដល់​ទៅ​ចំនួន​៥​ដង​ទើប​បែក​ការណ៍​ ព្រោះតែ​ទទួល​រង​ការ​គំរាមកំហែង​សម្លាប់​សំណាក់​ឪពុក​ចិត្ត​ឫស្សា​ ។​ តើ​ជា​ព្រហ្ម​លិខិត​ឫ​យ៉ាងណា​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.