ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

ចិន​អភិវឌ្ឍន៍​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ដែល​អាច​បាញ់​ដល់​ទឹកដី​អា​មេ​រិ​ក​

​ប្រភព​ព័ត៌មាន​ពី​ក្រសួងការពារជាតិ​ចិន​បាន​ឲ្យ​ដឹង​ថា​ ចិន​កំពុងធ្វើការ​អភិវឌ្ឍន៍​កាំជ្រួច​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ប្រភេទ​ថ្មី​ឈ្មោះ​ Dongfeng-41(DF-41)​ ដែល​មាន​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ក្នុង​ចំនួន​ច្រើន​គ្រាប់​ មាន​លទ្ធភាព​វាយប្រហារ​ទៅ​លើ​គោលដៅ​ទាំងឡាយ​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ចិន​ធ្លាប់​បាន​បាញ់​សាកល្បង​នូវ​ប្រភេទ​មី​ស៊ី​ល​ DF-41​បំពាក់ក្បាល​គ្រាប់​បរមា​ ណូចំនួន​២​គ្រាប់​រួច​មក​ហើយ​ ដោយ​ចិន​អះអាង​ថា​ មិន​សំដៅ​ទៅ​លើ​ប្រទេស​ណាមួយ​ឡើយ​ គឺ​ដើម្បី​ទុក​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​ ។​

​ទស្សនាវដ្តី​ការពារ​ជាតិ​មួយ​ឈ្មោះ​ Jane´s​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ កាំជ្រួច​មី​ស៊ី​ល​ដែល​ចិន​កំពុង​អភិវឌ្ឍន៍​ និង​គ្រោង​ផលិត​នោះ​ អាច​បាញ់​បាន​រយៈ​ចម្ងាយ​ពី​១២.០០០​គីឡូម៉ែត្រ​ រហូត​ដល់​១៥.០០០​គីឡូម៉ែត្រ​ ដែល​ជា​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​នៅ​លើ​ពិភពលោក​ និង​អាច​បំពាក់​ក្បាល​បរមាណូ​បាន​ច្រើន​គ្រាប់​ទៀត​ផង​ ។​

​អ្នកឯកទេស​វិស័យ​យោធា​របស់​ចិន​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​បន្ត​បង្កើន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ គឺ​ការ​អភិវឌ្ឍន៍​មី​ស៊ី​ល​របស់​ចិន​ដែល​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ និង​បំពាក់​ក្បាល​បរមាណូ​បាន​ច្រើន​គ្រាប់​ជា​ការ​ចាំបាច់​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា​ កាំជ្រួច​មី​ស៊ី​ល​របស់​ចិន​ដែល​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​នា​ពេល​កន្លង​មក​ គឺ​មី​ស៊ី​ល​ប្រភេទ​ DF-5A​ ផលិត​ដោយ​ក្រុមហ៊ុន​ Capital​ Astronautics​ Co.,​ Ltd.​ បាញ់​បាន​ចម្ងាយ​១២.០០០​គីឡូម៉ែត្រ​ តែ​អាច​បំពាក់​ក្បាល​បរិ​មា​ណូ​ត្រឹម​ចំនួន​១​គ្រាប់​ប៉ុណ្ណោះ​ ។​ ដូច្នេះ​ ទាមទារ​ឲ្យ​ចិន​ធ្វើការ​អភិវឌ្ឍន៍​មី​ស៊ី​ល​បំពាក់​ក្បាល​បរមាណូ​បាន​ច្រើន​គ្រាប់​ និង​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែម​លើ​ប្រភេទ​មី​ស៊ី​ល​ DF-41​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ China​ Academy​ Launch​ Vehicle​ Technology​ (CALT)​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.