ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ឧត្តមសេនីយ៍​មេទ័ព​ថៃ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រឿង​ជំរិត​ទារប្រាក់​ពី​ក្លិប​កម្សាន្ត​ភ្លើងពណ៌​

នា​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ឧត្តមសេនីយ៍​មេទ័ព​ថៃ​មួយ​រូប​ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ក្លិប​កម្សាន្ត​ និង​អ្នកលក់​ទំនិញ​នៅ​ក្នុង​តំបន់​ភ្លើងពណ៌​ Patpong​ ដែល​ជា​តំបន់​កម្សាន្ត​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ទីក្រុង​បាងកក​ សម្រាប់​ភ្ញៀវ​បរទេស​ ព្រោះតែ​វត្តមាន​ស្ត្រី​វ័យក្មេងៗ​អាច​បម្រើសេវា​សប្បាយ​ត្រេកត្រអាល​កាមតណ្ហា​បាន​រហូត​​     ​ទល់​ភ្លឺ​ ។​

​មេទ័ព​ថៃ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ ត្រូវ​ក្រសួងការពារជាតិ​ថៃប្រាប់​ឲ្យ​ដឹង​ គឺ​លោក​ឧត្តមសេនីយ៍ត្រី​ Jenronnarong​ Detwan​ អាយុ​៥៦​ឆ្នាំ​ ត្រូវ​ចាប់ខ្លួន​បាន​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៃ​តំបន់​ Patpong​ ដោយសារ​ការ​ចោទប្រកាន់​ពី​បទ​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ក្លិប​កម្សាន្ត​ និង​អ្នកលក់​ទំនិញ​នៅ​តំបន់​ភ្លើងពណ៌​ Patpong​ ។​

​លោក​វរសេនីយ៍​ Burin​ Tongprapai​ ដែល​ជា​អ្នកដឹកនាំ​កម្លាំង​ទាហាន​ថៃ​ទៅ​ចាប់ខ្លួន​លោក​ឧត្តមសេនីយ៍​ Jenronnarong​ Detwan​ នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ "​ការ​ចាប់ខ្លួន​សមាជិក​ជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព​ថៃ​ពី​បទ​ជំរិត​ទារប្រាក់​នេះ​ គឺជា​សកម្មភាព​មួយ​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​កងទ័ព​ ដើម្បី​ធ្វើការ​កែទម្រង់​ "​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.