ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

ប្រជារាស្ត្រ​ប្រតិកម្ម​ ទៅ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ដើម​ត្នោត ​នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​

​នៅ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៤​ នេះ​ អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន​ និង​រៀបចំ​តំបន់​អង្គរ​ ហៅ​កាត់​ថា​ “​ អាជ្ញាធរ​អប្សរា ​”​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​ និង​អាជ្ញាធរ​ខេត្តសៀមរាប​ បាន​បង្គាប់បញ្ជា​ឲ្យ​មានការ​កាប់​រំលំ​ដើម​ត្នោត​ ដែល​ដាំ​ដុះ​នៅ​លើ​សួន​ផ្លួ​វ​ចូល​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ បំផ្លាញ​ចោល​ ខណៈ​ ដែល​ដើម​ត្នោត​ ត្រូវ​បាន​ចាត់ទុកជា​រុក្ខជាតិ​និមិត្តរូប​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ផុសផុល​ពី​សំណាក់​ប្រជារាស្ត្រ​ ដោយ​ក្រុម​ប្រជារាស្ត្រ​ខ្មែរ​ខ្លះ​ បាន​ចោទប្រកាន់​ថា​ សកម្មភាព​កាប់​បំផ្លាញ​ដើម​ត្នោត​ នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នេះ​ គឺ​អាច​មាន​បំណង​ “​ កាឡៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ​”​ ។​

​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិត​ ដែល​នាំ​ឲ្យ​អាជ្ញាធរ​កាប់​រំលំ​ដើម​ត្នោត​ នៅ​មុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ចោល​នោះ​ នៅឡើយ​ទេ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ដើម​ត្នោត​ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ ” Sugar​ Palm “​ ត្រូវ​បាន​ចាត់ទុកជា​រុក្ខជាតិ​និមិត្តរូប ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៣០៥/១៤៩​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​ ក្នុង​ន័យ​តម្រូវ​ឲ្យ​មាន​វិធានការ​ថែរក្សា​ ការពារ​ អភិរក្ស​ ឲ្យ​មាន​និរន្តរភាព​ និង​ត្រូវ​ផ្សព្វផ្សាយ​ ឲ្យ​បាន​ទូលំទូលាយ​ ។​ លើស​ពី​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា ​ក៏​ធ្លាប់​បាន​ចេញ​បទបញ្ជា​មួយ​លេខ​ ០៥​បប​ ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៦​ ស្តី​ពី​វិធានការ​ការពារ​ និង​អភិរក្ស​ ដើម​ត្នោត​ ផង​ដែរ​ ។​

​ចុះ​ឥឡូវ​ ហេតុ​អ្វី​បានជា​អាជ្ញាធរ​អប្សរា​ កាប់​បំផ្លាញ​ដើម​ត្នោត​ ជា​និមិត្តរូប ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដុះ​នៅ​មុខ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ ចោល​ទៅ​វិញ​ ?​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.