ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ទូរស័ព្ទ​ iPhone​ 6​ ស្រោប​ប្លា​ទី​ន​ មាស​ និង​ដាំ​ពេជ្រ​ អាច​ធ្វើការ​បញ្ជា​ទិញ​ទុក​មុន​បាន​ហើយ​

​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រុមហ៊ុន​គ្រឿងអលង្ការ​មួយ​របស់​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ចាប់ផ្តើម​ទទួល​ការ​បញ្ជា​ទិញ​មុន​ពី​អតិថិជន​សម្រាប់​ទូរស័ព្ទ​ iPhone​ 6​ ដាំ​ពេជ្រ​លើក​ដំបូង​ ទោះបី​ក្រុមហ៊ុន​ Apple​ Corporation​ មិន​ទាន់​បញ្ចេញ​ទូរស័ព្ទ​ iPhone​ 6​ ជា​ផ្លូវ​នៅឡើយ​ក៏​ដោយៗ​ក្រុមហ៊ុន​បាន​តម្រូវ​ឲ្យ​អតិថិជន​ដាក់​ប្រាក់​កក់​មុន​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​កម្មវិធី​បញ្ជា​ទិញ​ទុកជា​មុន​ ។​

​ក្រុមហ៊ុន​គ្រឿងអលង្ការ​ Brikk​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ​ iPhone​ 6​ ស្រោបមាស​ ប្លា​ទី​ន​ និង​មាន​ដាំ​ពេជ្រ​ ស៊េរី​ Lux​ នឹង​មាន​តម្លៃ​ចាប់ពី​៤.៤៩៥​ដុល្លារ​អា​មេ​រិ​ក​ ទៅ​៨.៧៩៥​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ដែល​ម្ចាស់​ទូរស័ព្ទ​នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​រយៈពេល​មួយ​ខែ​ទៀត​ បន្ទាប់​ពី​ទូរស័ព្ទ​ iPhone​ 6​ ធម្មតា​បាន​បញ្ចេញ​ជា​ផ្លូវការ​សិន​ ។​

​ក្រុមហ៊ុន​ Brikk​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ទូរស័ព្ទ​ Lux​ iPhone​ 6​ ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​ម៉ូ​ដែល​ដែល​មាន​អេ​ក្រង់​ទំហំ​៤,៧​អ៊ី​ញ​ និង​មាន​អង្គ​ចង​ចាំ​(Memory)128GB​ ហើយ​អាច​រក​ទិញ​បានជា​ទូរស័ព្ទ​ស្រោបមាស​ពណ៌​លឿង​ ទម្ងន់​២៤​កា​រ៉ាត់​,​ ស្រោបមាស​ពណ៌​ផ្កាឈូក​ ទម្ងន់​២៤​កា​រ៉ាត់​ និង​ស្រោប​ប្លា​ទី​ន​សុទ្ធ​ ព្រមទាំង​មាន​ម៉ូ​ដែល​ដាំ​ពេជ្រ​ទៀត​ផង​ ។​ រាល់​ម៉ូ​ដែល​ទូរស័ព្ទ​ Lux​ iPhone​ 6​ ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​វេច​ខ្ចប់​ក្នុង​ប្រអប់​ដែក​មាំទាំ​មួយ​ រួម​ជាមួយនឹង​ឧបករណ៍​ភ្ជាប់​បន្ថែម​ ដូច​ជា​ ឆ្នាំង​សាក​ ឬ​កាស​ធម្មតា​ ដូច​ iPhone​ ទូទៅ​ដែរ​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.