ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រុមហ៊ុន​ NISSAN​ ប្រមូល​រថយន្ត​ជាង​២២​ម៉ឺន​គ្រឿង​ចូល​ឃ្លាំង​វិញ​ ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព​

​កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រុមហ៊ុន​ផលិត​រថយន្ត​ NISSAN​ លំដាប់​យក្ស​របស់​ជប៉ុន​ បាន​ប្រមូល​រថយន្ត​ចំនួន​២២៦.០០០​គ្រឿង​បន្ថែម​ទៀត​នៅ​សហរដ្ឋអាមេរិក​ យក​មក​បញ្ចូល​ឃ្លាំង​វិញ​ ដោយសារ​រថយន្ត​ទាំងនោះ​មាន​បញ្ហា​ពោង​សុវត្ថិភាព​ ។​

​គិត​បន្ថែម​លើ​ការ​ប្រមូល​រថយន្ត​ក្នុង​វគ្គ​នេះ​ទៀត​ គឺ​មាន​រថយន្ត​ចំនួន​៦៦៤.៦២៨​គ្រឿង​ហើយ​ ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ NISSAN​ ប្រមូល​ចូល​ឃ្លាំង​វិញ​ ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ TAKATA​ Corp​ របស់​ជប៉ុន​ ។​

​រថយន្ត​របស់​ក្រុមហ៊ុន​ NISSAN​ ដែល​មាន​បញ្ហា​ពោង​សុវត្ថិភាព​ ត្រូវ​បាន​ផលិត​ឡើង​រវាង​ឆ្នាំ​២០០១​ និង​ឆ្នាំ​២០០៣​ រួម​មាន​ម៉ូ​ដែល​ Infiniti​ 135,​ Nissan​ Maxima,​ FX35,​ FX45​ Infiniti​ SUVs,​ the​ 4​ x​ 4​ infiniti​ QX42,​ Pathfinder​ និង​ Sentra​ ៕​

 

Filed in: សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.