ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ជប៉ុន​នឹង​ផ្តល់​ជំនួយ​២១,៥​លាន​ដុល្លារ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ Fumio​ Kishida​ នៅ​កម្ពុជា​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ លោក​ Fumio​ Kishida​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ ខណៈ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ Fumio​ Kishida​ នឹង​ចូលរួម​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​សាល​ទំនើប​ AEON​ វិនិយោគទុន​ដោយ​ពាណិជ្ជករ​ជប៉ុន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។​

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Fumio​ Kishida​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​នៅ​កម្ពុជា​នេះ​ រាជរដ្ឋាភិបាល​នឺ​ព្រះរាជាណាចក្រ​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ចំនួន​៨,៣​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​សម្រាប់​ជួយ​សាងសង់​ពង្រីក​អនុ​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ និង​ចំនួន​១៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​ សម្រាប់​អនុវត្តន៍​នូវ​គម្រោង​ចំនួន​៣​ គឺ​ ៖​ ១-​ពង្រីក​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​,​ ២-​កែ​លំអរ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៥​ និង​៣-​កែ​លំអ​ និង​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ​ ៕​

EAON-Japan

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.