ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ករណី​យន្តហោះ​ម៉ា​ឡេ​ស៊ី​បាត់​ខ្លួន​នឹង​ចាប់ផ្តើម​បន្ត​តាម​រកសា​ជា​ថ្មី​នៅ​ខែសីហា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​

​ឧបនាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី​ គឺ​លោក​ Warren​ Truss​ បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ថា​ ដំណើរការ​តាម​រុករក​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing777-200​ របស់​ក្រុម​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH370​ ជាមួយនឹង​មនុស្ស​ក្នុង​យន្តហោះ​ចំនួន​២៣៩​នាក់​ ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​នោះ​ ក្រុមការងារ​នឹង​បន្ត​បេសកកម្ម​ស្វែងរក​តទៅ​ទៀត​ ដោយ​ងាក​ឆ្ពោះទៅ​ផ្នែក​ខាងត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា​ ក្នុង​ដែនទឹក​អូស្ត្រាលី​ ជា​តំបន់​ប្រហែល​មាន​បំណែក​រសាត់​ ខណៈ​អ្នកជំនាញ​បាន​វាយតម្លៃ​ថា​ យន្តហោះ​នោះ​អាច​ត្រូវ​បាន​បញ្ជា​ឲ្យ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ​រហូត​ដល់​អស់​សាំង​ ហើយ​ធ្លាក់​ក្នុង​មហាសមុទ្រ​តែ​ម្តង​ ។​

​ដំណាក់កាល​ថ្មី​នៃ​ការ​តាម​រុករក​យន្តហោះ​ម៉ា​ឡេ​ស៊ី​បាត់​ខ្លួន​នេះ​ ត្រូវ​បាន​លោក​ Warren​ Truss​ បញ្ជាក់​ថា​ នឹង​ចាប់ផ្តើម​ក្នុង​ខែសីហា​ខាង​មុខ​ ហើយ​មាន​រយៈពេល​១​ឆ្នាំ​ គ្របដណ្តប់​លើ​ផ្ទៃ​ទឹក​ទំហំ​ប្រមាណ​ជាង​៦០.០០០​គីឡូម៉ែត្រ​ក្រឡា​ ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​៦០​លាន​ដុល្លារ​អូស្ត្រាលី​ ។​

​សូម​រំលឹក​ជូន​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing​ 777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH370​ ជាមួយនឹង​មនុស្ស​ចំនួន​២៣៩​នាក់​ក្នុង​យន្តហោះ​ មក​ពី​ជាង​១០​ជាតិ​សាសន៍​ ដែល​ហោះហើរ​ចេញពី​ទីក្រុង​គូ​ឡា​ឡំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឆ្ពោះទៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​នោះ​ បាន​បាត់​ខ្លួន​ចេញពី​រ៉ា​ដា​កាលពី​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​មក​ ខណៈ​ដែល​ការ​រុករក​អស់​រយៈពេល​ជិត​៤​ខែ​កន្លង​ទៅ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ​ ពោល​គឺ​បាន​ត្រឹម​ឋិត​នៅ​ជា​អាថ៌​កំបាំង​ និង​មាន​ភាព​មិន​អស់ចិត្ត​សម្រាប់​ក្រុម​គ្រួសារ​សាច់ញាតិ​ទាំងឡាយ​របស់​អ្នកដំណើរ​ក្នុង​យន្តហោះ​ ព្រមទាំង​មានការ​វិភាគ​អំពី​ការ​បាត់​ខ្លួន​នៃ​យន្តហោះ​នេះ​ផ្សេងៗ​ពី​គ្នា​តែ​ប៉ុណ្ណោះ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.