ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ស្ត្រី​ខ្មែរ​ម្នាក់​ប្រកាស​លក់ខ្លួន​រួម​ភេទ​តាម​ Internet

​កាលពី​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គេហទំព័រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជាមួយ​ បាន​ផ្សព្វផ្សាយ​អំពី​ដំណឹង​ប្រកាស​លក់ខ្លួន​រួម​ភេទ​របស់​ស្ត្រី​ខ្មែរ​ម្នាក់​ ដោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព័ត៌មាន​តាម​ប្រព័ន្ធ​ Internet​ នៅ​កម្ពុជា​ ។​

​ស្ត្រី​ខ្មែរ​ដែល​ប្រកាស​លក់ខ្លួន​តាម​គេហទំព័រ​នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នាង​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​ឈ្មោះ​ Marock​ KTV​ ដោយ​ប្រើ​រហស្សនាម​ថា​ iOS7​ និង​បាន​ប្រកាស​ថា​ នាង​មាន​បំណង​លក់ខ្លួន​រួម​ភេទ​ក្នុង​មួយ​យប់​តម្លៃ​១៥០​ដុល្លារ​អា​មេ​រិ​ក​ ហើយ​នាង​ចេះ​ប្រើ​ក្បាច់​រួម​ភេទ​អ្វី​ក៏​បាន​ ដែល​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​នាង​អាច​ប្រព្រឹត្ត​ទៅ​បាន​ចាប់ពី​ម៉ោង​១៧​ល្ងាច​ទៅ​ ។​

​សេចក្តី​ប្រកាស​លក់ខ្លួន​រួម​ភេទ​របស់​ស្ត្រី​ខ្មែរ​រូប​នេះ​ តាម​ប្រព័ន្ធ​ Internet​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ ជា​ពិសេស​អ្នក​តាមដាន​ព័ត៌មាន​តាម​ Internet​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ និង​ក៏​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ផង​ ពីព្រោះ​ការ​ប្រកាស​លក់ខ្លួន​របស់​ស្ត្រី​ខ្មែរ​ដូច្នេះ​ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ និង​សីលធម៌​ថ្លៃថ្នូរ​របស់​ជាតិ​ទាំងមូល​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.