ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

កណ្តាប់ដៃ​បុរស​ខ្លាំង​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​បន​ល្បែង​កាស៊ីណូ​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ឈ្មួញ​បង្កើត​បន​ល្បែងស៊ីសង​កាស៊ីណូ​(Casino)​ជា​ច្រើន​កន្លែង​ ទាំង​នៅ​រាជធានី​ភ្នំពេញ​(Naga​ World)​ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ដោយ​បាន​ហាមប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ឡើយ​ ពោល​គឺ​សម្រាប់​តែ​ជនបរទេស​ចូល​លេង​ប៉ុណ្ណោះ​ ក្នុង​ន័យ​ដើម្បី​ទប់ស្កាត់​អំពើ​ចោរកម្ម​ផ្សេងៗ​ (Sic!)​ ។​

​ទោះបី​មានការ​ហាមប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចូល​លេង​ក្នុង​បន​ល្បែង​កាស៊ីណូ​ក្តី​ ប៉ុន្តែ​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ បណ្តា​បន​ល្បែង​កាស៊ីណូ​ទាំង​អស់នោះ​សុទ្ធតែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​សឹង​ជា​ប្រចាំ​ បូក​រួម​ទាំង​មន្ត្រី​រាជរដ្ឋាភិបាល​របស់​បុរស​ខ្លាំង​ផង​ ដោយ​មិន​មានការ​ទប់ស្កាត់​ ឬ​ហាមឃាត់​អ្វី​ឡើយ​ ខណៈ​ដែល​បន​ល្បែង​កាស៊ីណូ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ ជាទី​តាំង​ដ៏​សំខាន់​សម្រាប់​ធ្វើការ​លាងលុយកខ្វក់​ឲ្យ​ពួក​មន្ត្រី​ និង​ឈ្មួញ​ពុក​រលួយ​យ៉ាង​សកម្ម​ ។​

​កាលពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ Page​ មួយ​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Faecbook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ប្រើប្រាស់​ឈ្មោះ​ និង​រូបថត​បុរស​ខ្លាំង​ធ្វើ​ជា​ Profile​ និង​មាន​អ្នក​ Like​ Page​ ចំនួន​ 327.535​ Accounts​ ដែល​គេ​សន្និដ្ឋាន​ថា​ គ្រប់គ្រង​ដោយ​មនុស្ស​ដង្ហែ​គាំទ្រ​បុរស​ខ្លាំង​នោះ​ បាន​ Post​ អត្ថបទ​ទាក់ទង​នឹង​រឿង​បន​ល្បែង​កាស៊ីណូ​ មិនមែន​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ទេ​ ហើយ​បើ​ម្ចាស់​កាស៊ីណូ​ប្រព្រឹត្ត​ល្មើស​ អាច​ប៉ះពាល់​ដល់​ License​ (​អាជ្ញាប័ណ្ណ​)​ ដែល​ការ​ Post​ នេះ​ទទួល​បាន​អ្នក​ Comments​ ចំនួន​177Comments​ ពី​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ។​ ក្នុង​ចំណោម​ Comments​ ទាំងអស់​ដែល​មាន​ចំនួន​ 177​ Comments​ នោះ​ គឺ​មាន​ចំនួន​ជាង​ 150​ Comments​ ទៅ​ហើយ​ដែល​មិន​បាន​ជឿ​ទៅ​លើ​វិធានការ​តប​ស់បុរស​ខ្លាំង​ទេ​ ដោយ​ពួក​គេ​អះអាង​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ​យ៉ាង​គគ្រឹកគគ្រេង​ រួម​ទាំង​ក្នុង​កាស៊ីណូ​ណា​ហ្គា​វើ​ល​ ឋិត​ក្បែរ​ភូមិ​គ្រឹះ​របស់​បុរស​ខ្លាំង​នៅ​រា​ធានី​ភ្នំពេញ​ផង​ ។​

​លើស​ពី​នេះ​ បណ្តា​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​ Comments​ ថា​ រាល់​ល្បែងស៊ីសង​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ ដូច​ជា​ល្បែងភ្នាល់​បាល់ទាត់​ ល្បែង​ឆ្នោត​កន្ទុយលេខ​ និង​ល្បែង​ជល់​មាន់​…​គឺ​ប្រមូលផ្តុំ​នៅ​ក្នុង​កាស៊ីណូ​តែ​ម្តង​ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​ថៅកែ​កាស៊ីណូ​ទាំងនោះ​ឡើយ​ ហើយ​មន្ត្រី​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​បាន​ត្រឹមតែ​ប្រើ​អំណាច​គំរាម​ ដើម្បី​ប្រមូល​យក​លុយកាក់​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​ ។​

​ដូច្នេះ​ សរុបសេចក្តី​មក​ កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​បាន​និង​កំពុង​ទទួល​រង​នូវ​ភាព​បរាជ័យ​យ៉ាង​អាម៉ាស់​ ដោយ​វាយ​មិន​ចំ​គោលដៅ​លើ​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​បន​ល្បែង​កាស៊ីណូ​ ខណៈ​ដែល​មន្ត្រី​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​កំពុង​កើប​ប្រមូល​ផលប្រយោជន៍​ពី​ថៅកែ​កាស៊ីណូ​ដាក់​ក្នុង​ហោប៉ៅ​ជា​ប្រចាំ​ និង​សកម្ម​ តាម​រយៈ​អំពើ​ចេញ​មុខ​កាង​ឲ្យ​បន​ល្បែង​កាស៊ីណូ​ទាំងនោះ​ ៕​

Naga-World-Casino-09Dream-Casino Naga-World-Casino-1-

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.