គេហទំព័រ Bangkokpost បានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះឲ្យដឹងថា រូបគំនូរមួយផ្ទាំងឈ្មោះ Nympheas(ព្រលិត)របស់លោក Claude Monet វិចិត្រករបារាំងដែលបានគូរនៅឆ្នាំ១៩០៦ លក់បានក្នុងតម្លៃ៣១,៧ផោន(លុយអង់គ្លេស) ឬស្មើនឹង៥៤លានដុល្លារអាមេរិក នៅក្នុងការលក់ដេញថ្លៃមួយនៅក្រុមហ៊ុន Sotheby´s ក្នុងទីក្រុង London ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញ ។
រូបគំនូរឈ្មោះ Nympheas(ព្រលិត)របស់លោកClaude Monet ដែលលក់បានតម្លៃ៥៤លានដុល្លារអាមេរិកនោះ ធ្លាប់បានដាក់តាំងពិព័រណ៍នៅវិចិត្រដ្ឋាន Galarie Durand-Ruel ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ១៩០៩ ដោយទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាជាច្រើននាក់ ។ រូបគំនូរដដែលនេះក៏ធ្លាប់បានដាក់បង្ដាញនៅក្នុងវិចិត្រដ្ឋានកំពូលៗរបស់ពិភពលោកផងដែរ ដូចជានៅសារមន្ទីរសិល្បៈទំនើបក្នុងទីក្រុង New York សហរដ្ឋអាមេរិក ជាដើម ៕