ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ត្រូវបាន​អាមេរិក​ធ្វើការ​សាកល្បង​ដោយ​ជោគជ័យ​

​ស្របពេល​បណ្តា​ប្រទេស​មហាអំណាច​ខាង​សព្វាវុធ​នៅលើ​សកលលោក​កំពុង​សម្ញែង​នូវ​សក្តានុពល​សព្វាវុធ​រៀងៗ​ខ្លួន​នោះ  កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៤ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​របស់​សហរដ្ឋអាមេរិក​បានធ្វើការ​ប្រកាស​ឲ្យ​ដឹងថា ការសាកល្បង​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​សហរដ្ឋអាមេរិក​ឋិត​ក្នុង​កម្មវិធី​សាកល្បង​ចាប់តាំងពី​ឆ្នាំ ២០០៨​មក​នោះ បានសម្រេច​ជោគជ័យ​ហើយ ក្រោយ​ការបរាជ័យ​ចំនួន​៥​លើក​រួចមក ។​

​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ដែល​សាកល្បង​បាន​ជោគជ័យ​នោះ មានឈ្មោះ Ground-Based Midcourse Defense (GMD) រត់​បាន​ចម្ងាយ​ពី​៣.០០០​គីឡូម៉ែត្រ ទៅ ៥.០០០​គីឡូម៉ែត្រ ផលិត​ដោយ​ក្រុមហ៊ុន​Boeing គឺជា​ប្រព័ន្ធ​ការពារ​អាមេរិក​ប្រឆាំង​ទៅនឹង​បណ្តា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ។​

​ដំណើរការ​សាកល្បង​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​អាមេរិក​នេះ គឺ​បាន​ប្រើប្រាស់​កាំ​ជ្រូច​ស្ទាក់​កម្ទេច​១​មាន​មូលដ្ឋាន​នៅ​លើដី​បាញ់​ចេញពី​មូលដ្ឋាន​អាកាសចរណ៍ Yandenberg រដ្ឋ​កាលីហ្វ័​ញ៉ា បានរ​ត់ទៅ​កម្ទេច​ចំ​គោលដៅ​លើ​មី​ស៊ី​ល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin បាញ់​ចេញពី​ទីតាំង​សាកល្បង Reagan របស់​កងទ័ព​អាមេរិក​ឋិត​នៅ Kwajalein នៃ​ប្រជុំ​កោះ​ម៉ា​សាល់ និង​អាច​ស្ទាក់​កម្ទេច​មី​ស៊ី​ល​EKV CE-II ផលិត​នៅ​ក្រុមហ៊ុន Raytheon ។​

​សូមបញ្ជាក់​ជូន​ថា ទីបញ្ជាការ​យោធា​របស់​សហរដ្ឋអាមេរិក គឺ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​Boeing លើ​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ​ចំនួន​៣,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.