ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ក្រសួង​អប់រំ​កំណត់​មុខវិជ្ជា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​ថ្នាក់​ទី​១២) ឆ្នាំនេះ​

​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ជ្រើសរើស​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​ថ្នាក់​ទី​១២) នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​លិខិតផ្លូវការ​មួយ​លេខ​២៣៨៩​អយក​.​ម​ចទ ចុះ​ថ្ងៃទី​២០ ​ខែមិថុនា ឆ្នាំ​២០១៤ ចុះហត្ថលេខា ដោយ​ឯកឧត្តម​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន ជា​រដ្ឋមន្ត្រី ជម្រាប​មក​លោក លោកស្រី​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត អំពី​វិញ្ញាសា​ប្រឡង​នៃ​មុខវិជ្ជា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៤ ខាងមុខ​នោះ មាន​ចំនួន​២​មុខវិជ្ជា​ដូចខាងក្រោម ៖

១-​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ គឺ មុខវិជ្ជា​ប្រវត្តិវិទ្យា​

២-​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ មុខវិជ្ជា​រូបវិទ្យា ។​

​សូមបញ្ជាក់​ជូន​ថា វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​ថ្នាក់​ទី​១២) ចែកចេញជា​២ គឺ​៖

​ក​-​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ រួមមាន ៖ ១-​គីមីវិទ្យា ,២-​ជីវវិទ្យា​,​រូបវិទ្យា​,៤-​អក្សរសាស្ត្រ​ខ្មែរ​,៥-​គណិតវិទ្យា​,៦-​ភាសាបរទេស​(​វិញ្ញាសា​តាម​ស្ម័គ្រ​) និង​៧-​មុខវិជ្ជា​ជម្រើស​(​ត្រូវ​ជ្រើសរើស​១​មុខវិជ្ជា គឺ​ត្រូវយក ប្រវត្តិវិទ្យា​ដែល​ទើប​ចាប់ឆ្នោត​បាន​) ។​

​ខ​- សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម រួមមាន​៖ ១-​គណិតវិទ្យា​,២-​ភូមិវិទ្យា​,៣-​ប្រវត្តិវិទ្យា​,៤-​អក្សរសាស្ត្រ​ខ្មែរ​,៥-​សីលធម៌​-​ពលរដ្ឋ​វិជ្ជា​,៦-​ភាសាបរទេស​(​វិញ្ញាសា​តាម​ស្ម័គ្រ​)និង​៧-​មុខវិជ្ជា​ជម្រើស​(​ត្រូវ​ជ្រើសរើស​១​មុខវិជ្ជាគឺ​ត្រូវយករូបវិទ្យា​ដែល​ទើប​ចាប់ឆ្នោត​បាន​)៕​

Wat Khtor-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.