ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

ទទួលទាន​ផ្លែ​ប៉ោម​អាច​បំបាត់​ក្លិន​ខ្ទឹម​ក្នុង​មាត់​

​អស់លោកអ្នក ក្រោយពី​ទទួលទាន​ខ្ទឹម​រួចហើយ​តែងតែមាន​អារម្មណ៍​ស្មុគស្មាញ​បន្តិច​ជាមួយ​ក្លិន​ខ្ទឹម​នៅក្នុង​មាត់ ដោយសារ​សារធាតុ​គីមី​នៅក្នុង​ខ្ទឹម​ឈ្មោះ Allyl Methyl Sulthide (AMS) ដែល​មិនអាច​បំបែក​បាន​នាំ​ឲ្យ​មាន​ក្លិន​ចេញពី​ដង្ហើម​និង​ញើស។​

​ដើម្បី​បំបាត់​អារម្មណ៍​សៅហ្មង​បន្តិចបន្តួច​របស់​អ្នក​ចូលចិត្ត​ទទួលទាន​ខ្ទឹម​តែង​បង្ក​ឲ្យ​មាន​ក្លិន​នៅក្នុង​មាត់​នោះ  ក្រុម​អ្នកស្រាវជ្រាវ​បានជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​សិក្សា​ទទួលទាន​ខ្ទឹម​ឆៅ និង​ត្រូវបាន​វាស់​កម្រិត​ក្លិន​ខ្ទឹម​នៅក្នុង​ដង្ហើម ។ បន្ទាប់មក​អ្នកសិក្សា​បាន​ឲ្យ​ពួកគេ​ទទួលទាន​អាហារ​ផ្សេងៗ​ដែល​គិតថា អាចជួយ​កម្ចាត់​ក្លិន​ខ្ទឹម​បាន ដើម្បី​មើល​ប្រសិទ្ធភាព​នៃ​ការ​កម្ចាត់​ក្លិន​ខ្ទឹម​នៅក្នុង​តារាង​រង្វាស់​ក្លិន ។​

​ជា​លទ្ធផល ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​បាន​រកឃើញថា ក្នុងចំណោម​អាហារ​ទាំងឡាយ​ដែល​បាន​បរិភោគ​នោះ គឺ​ផ្លែ​ប៉ោម មាន​ប្រសិទ្ធភាព​ខ្លាំងជាងគេ ដែល​អាច​បំបាត់​ក្លិន​ខ្ទឹម​ក្នុង​មាត់​បាន ។ អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា នៅ​គ្រប់​អាហារ​ដែល​សម្បូរ​ណ៍​ទៅដោយ​សារធាតុ​គីមី ប្រភេទ Polyphenols គឺអាច​កម្ចាត់​ក្លិន​ខ្ទឹម​បាន​ក្នុង​ប្រសិទ្ធភាព​ខ្ពស់ ។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​នេះដែរ សារធាតុ​អាស៊ីដ នៅក្នុង​ទឹកក្រូច​ឆ្មា​និង​ជី​អង្កាម​ក៏​អាចជួយ​បំបាត់​ក្លិន​ខ្ទឹម​ក្នុង​មាត់​ផងដែរ ៕​

 

 

Filed in: Feature, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.