ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

នាយក​សាលា​និង​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ទៅលើ​សិស្សសាលា​ដ៏​ល្បី​មួយ ដែល​ជេរ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron

​សិស្សសាលា Westminster ជា​សាលារៀន​សាធារណៈ​លំដាប់​កំពូល​មួយ​របស់​អង់គ្លេស​កំពុង​ទទួលរ​ង​ប្រឈម​នឹង​ការស៊ើបអង្កេត​ពី​សំណាក់​នាយក​សាលា​និង​អាជ្ញាធរ​បន្ទាប់ពី​សិស្ស​រូបនោះ បាន​ប្រើ​ពាក្យសម្តី​អាសគ្រាម​មិន​សមរម្យ «​ជេរ​» ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដ៏​មាន​ប្រជាប្រិយភាព David Cameron ខណៈ​លោកនាយក​រដ្ឋមន្ត្រី​កំពុង​ថ្លែង​សុន្ទរកថា ក្នុង​កម្មវិធី​សង្គម​មួយ​នៅ​សាលា Westminster កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅ​។​

​សាក្សី​រួមមាន​សមាជិក​រដ្ឋសភា សមាជិក​គណៈរដ្ឋមន្ត្រី អ្នក​ប្រឹក្សា​យោបល់​ផ្នែក​គោលនយោបាយ និង​ក្រុម​សិស្សសាលា បាន​ឲ្យ​ដឹងថា ពួកគេ​បានឮ​សំឡេង​ពាក្យសម្តី​អាសគ្រាម​មិន​សមរម្យ «​ជេរ​» ច្រើនដង​តាម​បង្អួច​ពី​សំណាក់​សិស្ស​ប្រុស​ម្នាក់​សិក្សា​នៅ​សាលា Westminster Abbey  ខណៈ​លោកនាយក​រដ្ឋមន្ត្រី David Cameron ឡើង​ថ្លែង​សុន្ទរកថា​ខ្លី​មួយ ស្តីពី​គោលនយោបាយ​ផ្លាស់ប្តូ​រលើ​ការដោះស្រាយ​បញ្ហា​ក្រុម​ឥស្លាម​ជ្រុលនិយម​នៅ​ជាន់​ផ្ទាល់​ដី​ក្រោម​អគារ​អន្តេវាសិកដ្ឋាន​របស់​សាលារៀន​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Daily Mail ដ៏​ល្បី​របស់​អង់គ្លេស​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ លោក Stephen Spurr ដែលជា​នាយក​សាលា​រួមសហការ​ជាមួយនឹង​អាជ្ញាធរ​អង់គ្លេស​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​សិស្ស​ប្រុស​ដែល​បាន​ប្រើពាក្យ​សម្តី​អាសគ្រាម «​ជេរ​» ទៅលើ​លោកនាយក​រដ្ឋមន្ត្រី David Cameron នោះ​ហើយ​។​

​សូមបញ្ជាក់​ជូន​ថា សាលារៀន Westminster គឺជា​សាលា​រដ្ឋ​ដ៏​ល្បី​ជាប់​លំដាប់ថ្នាក់​កំពូល​តារាង​របស់​ចក្រ​ភព​អង់គ្លេស ដែលមាន​តម្លៃ​សិក្សា​ប្រមាណ ៣២.០០០ ផោន (​លុយ​អង់គ្លេស​) ក្នុង​១​ឆ្នាំ (​ប្រមាណ​៥៤.៤៤០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​) ។ ម្យ៉ាងទៀត​សាលារៀន​ដ៏​ល្បីឈ្មោះ​នេះ​ធ្លាប់មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ផ្នែក​នយោបាយ ពីព្រោះ​សាលារៀន Westminster បាន​បណ្តុះបណ្តាល​នាយករដ្ឋមន្ត្រី​អង់គ្លេស​ចំនួន​៧​នាក់​រួចមកហើយ​ចាប់តាំងពី​កកើត​សាលា​ជាច្រើន​សតវត្សរ៍​៕​

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.