ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​កំណត់​ថ្លៃ​ធ្វើលិខិត​ឆ្លងដែន​ធម្មតា​ត្រឹម​៤​ដុល្លារ​ជូន​ពលករ ពល​ការិនី និង​សិស្ស និស្សិត​ខ្មែរ​

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​នាយករដ្ឋមន្ត្រី​ដោយយោង​តាម​តម្រូវការ​ចាំបាច់​របស់​ខ្លួន​បានចេញ​អនុក្រឹត្យ​លេខ​២០៥​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ នេះ សម្រេច​ផ្តល់​លិខិតឆ្លងដែន​ធម្មតា​ជូន​ពលករ ពល​ការិនី​ខ្មែរ ដែល​ត្រូវ​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់​នៅ​បរទេស និង​សិស្ស និស្សិត​ខ្មែរ ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​កំណត់​ឲ្យ​បង់ថ្លៃ​ត្រឹម​ចំនួន​៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដែលជា​ថ្លៃ​សម្រាប់​ថតរូប​។​

​រយៈពេល​នៃ​ការផ្តល់​លិខិតឆ្លងដែន​ធម្មតា​ជូន​ពលករ ពល​ការិនី និង​សិស្ស និស្សិត​ខ្មែរ​នោះ គឺមាន​ចំនួន​២០​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​ចាប់ពី​ថ្ងៃ​ទទួល​ពាក្យស្នើសុំ​។​

​មជ្ឈដ្ឋាន​ពលករ ពល​ការិនី និង​សិស្ស និស្សិត​ខ្មែរ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការសម្រេចចិត្ត​បែបនេះ​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​៕​

M20-06-14-n-full

M20-06-14-o-full

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.