ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

បុរស​ជនជាតិ​យួន​ម្នាក់​ចូល​ពួន​សំងំ​ក្នុង​ហាង​លក់​ម៉ូតូ​មួយ​ហើយ​ភ្ជង់​និង​ចាក់​ដោយ​កាំបិត​ឲ្យ​កូន​ម្ចាស់​ហាង​រង​របួសធ្ងន់​

​មាន​ហេតុការណ៍​កើតឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នា​វេលា​ម៉ោង​១៥​និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ហាង​លក់​ទោចក្រយានយន្ត​មួយ​យីហោ​ ស៊​រ​ ហាំ​ង​ ឋិត​នៅផ្ទះ​លេខ​៩៩AE0​ ផ្លូវ​លេខ​១៨២​ សង្កាត់​អូរ​ឫស្សី​២​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​បុរស​ជនជាតិ​យួន​ម្នាក់​លួច​ចូល​ទៅ​ពួន​សំងំ​លាក់ខ្លួន​ក្នុង​ហាង​ និង​បាន​យក​កាំបិត​ភ្ជង់​និង​ចាក់​ចំ​បំពង់ក​កូនប្រុស​របស់​ម្ចាស់​ហាង​ឲ្យ​រង​របួស​ជា​ទម្ងន់​ ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ បុរស​ជន​ដៃដល់​ជា​ជនជាតិ​វៀតណាម​នោះ​ មានឈ្មោះ​ ឡែ​ម​ អាយុ​៣០​ឆ្នាំ​ និង​ជន​រង​គ្រោះ​មានឈ្មោះ​ ស៊​រ​ សៀង​ហេង​ អាយុ​២៣​ឆ្នាំ​ ជា​កូនប្រុស​ថៅកែ​ហាង​លក់​ទោចក្រយានយន្ត​យីហោ​ ស៊​រ​ ហាំ​ង​ ។​

​តាម​សម្តី​របស់​ម្ចាស់​ហាង​លក់​ទោចក្រយានយន្ត​ដែល​មាន​ហេតុការណ៍​កើតឡើង​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ហាង​របស់​គាត់​មាន​ភ្ញៀវ​មក​រក​ទិញ​ម៉ូតូ​ជា​ធម្មតា​ ដោយ​គាត់​មិនដឹង​ថា​ បុរស​ជា​ជនជាតិ​វៀតណាម​នោះ​មក​បន្លំ​ចូល​ពួន​សំងំ​លាក់ខ្លួន​ក្នុង​ហាង​តាំងពី​ពេល​ណា​មក​ទេ​ ។​ លុះ​មក​ដល់​ពេល​កើតហេតុ​ ខណៈ​កូនប្រុស​របស់​គាត់​ចេញពី​សាលារៀន​វិញ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ ស្រាប់តែ​ជន​ដៃដល់​រូប​នោះ​យក​កាំបិត​មក​ភ្ជង់​កូនប្រុស​របស់​គាត់​ ហើយ​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ ទើប​ជន​ដៃដល់​បាន​ចាក់​ចំ​បំពង់ក​កូនប្រុស​របស់​គាត់​ឲ្យ​រង​របួស​ជា​ទម្ងន់​តែ​ម្តង​ និង​ក៏​មាន​ផ្អើល​ឆោឡោ​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ចាប់ខ្លួន​ជន​ដៃដល់​បាន​ភ្លាមៗ​ ។​

​បច្ចុប្បន្ន​ ជន​ដៃដល់​ជា​ជនជាតិ​យួន​រូប​នោះ​ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​នាំ​គ្នា​លាន់មាត់​ថា​ ជនជាតិ​យួន​អាច​ចេញចូល​ស្រុក​ខ្មែរ​បាន​ហើយៗ​អាច​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅ​លើ​ទឹកដី​ខ្មែរ​ទៀត​ ៕​

1at4czg3.jpgsssss

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.