ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ជប៉ុន​ចូលរួម​ពិធី​តាំងពិព័រណ៍​សព្វាវុធ​ការពារ​ជាតិ​ជា​លើក​ទី​១​នៅ​ប្រទេស​បារាំង​

​ក្រុមហ៊ុន​ឧស្សាហកម្ម​ចំនួន​១៣​របស់​ជប៉ុន​ បាន​ចូលរួម​ពិធី​តាំងពិព័រណ៍​សព្វាវុធ​ការពារ​ជាតិ​ Eurosatory​ ចាប់តាំងពី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ដែល​ផលិតផល​បង្ហាញ​របស់​ជប៉ុន​ក្នុង​ពិធី​តាំងពិព័រណ៍​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ គឺ​សម្រាប់​បម្រើ​វិស័យ​ស៊ី​វិល​ប៉ុណ្ណោះ​ មិនមែន​សម្រាប់​បំពាក់​ឲ្យ​កងកម្លាំង​យោធា​ទេ​ ។​

​សម្ភារៈ​ដែល​ជប៉ុន​បាន​ដាក់​បង្ហាញ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ័​នោះ​ មាន​ឧបករណ៍​ស្ថាបនា​ស្ពាន​សម្រាប់​យោធា​ ប្រព័ន្ធ​រ៉ា​ដា​តាមដាន​អាកាសធាតុ​ កែវឆ្លុះ​សម្រាប់​មើល​នៅ​ពេល​យប់​ ឧបករណ៍​ជួយ​សង្គ្រោះ​បន្ទាន់​ ម៉ាស៊ីន​រាវ​មីន​យួរដៃ​ និង​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក​សម្រាប់​ធ្វើសង្គ្រាម​នៅ​លើ​ដែនអាកាស​ ។​

​អ្នក​ជំនួយ​ក្នុង​ពិធី​តាំងពិព័រណ៍​ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​ដាក់​បង្ហាញ​ឧបករណ៍​ជួយ​សង្គ្រោះ​បន្ទាន់​ និង​ការ​អភិវឌ្ឍន៍​ស្តារ​ឡើង​វិញ​ ក្រោយ​រង​ការ​វាយប្រហារ​ដោយ​រលក​យក្ស​ស៊ូ​ណា​មិ​ កាលពី​ខែមីនា​ ឆ្នាំ​២០១១​កន្លង​ទៅ​ ។​

​ការណ៍​ដែល​ក្រុមហ៊ុន​ជប៉ុន​ចូលរួម​ពិធី​តាំងពិព័រណ៍​ការពារ​ជាតិ​លើក​ទី​១​នៅ​ប្រទេស​បារាំង​នេះ​ គឺ​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ផលិត​សម្ភារៈ​ការពារ​ជាតិ​របស់​ប្រទេស​នៅ​ពេល​អនាគត​ បន្ទាប់​ពី​លោក​ Shinzo​ Abe​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​ប្រកាស​ជា​ផ្លូវការ​អំពី​សកម្មភាព​ផលិត​សព្វាវុធ​ ក៏​ដូច​ជា​ការ​នាំ​ចេញ​ទៅ​បរទេស​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.