ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

បារាំង​អាច​ទទួល​បាន​ប្រាក់​៧​ពាន់​លាន​អឺ​រ៉ូ​លើ​ការ​នាំ​ចេញ​អាវុធ​ក្នុង​ឆ្នាំ​២០១៤​នេះ​

​តាម​ការ​បញ្ជាក់​របស់​លោក​  Jean-Yves​ Le​ Drian​ រ​ដ្ម​មន្ត្រី​ការពារ​ជាតិ​បារាំង​ដែល​ស្រង់​ដោយសារ​ព័ត៌មាន​ Channel​ News​ Asia​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៤​នេះ​បារាំង​ដែល​ជា​ប្រទេស​នាំ​ចេញ​អាវុធ​ធំ​បំផុត​ទី​៤​ក្នុង​ពិភពលោក​ និង​ទទួល​បាន​ប្រាក់​ឡើង​ដល់​កម្រិត​៧​ពាន់​លាន​អឺ​រ៉ូ​ ពី​ការ​នាំ​ចេញ​អាវុធ​ ខណៈ​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​មាន​កម្រិត​៦,៧​ពាន់​លាន​អឺ​រ៉ូ​ ។​

​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​ បាន​ឲ្យ​ដឹង​ថា​ ការ​បញ្ជា​ទិញ​អាវុធ​ពី​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ​២០១៤​មាន​ទំហំ​៤០​ភាគរយ​នៃ​ចំនួន​អ្នកបញ្ជា​ទិញ​ទាំងអស់​ ក្នុង​នោះ​ទឹកប្រាក់​៥០០​លាន​អឺ​រ៉ូ​ សម្រាប់​ជូ​ស​ជុល​នាវា​កងទ័ព​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ។​ នៅ​មាន​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ និង​អា​មេ​រិ​កឡា​ទី​ន​ក៏​មានការ​បញ្ជា​ទិញ​ដែរ​ ក្នុង​នោះ​ទឹកប្រាក់​៣០០​លាន​អឺ​រ៉ូ​សម្រាប់​បំពាក់​ផ្កាយ​រណប​ទាក់ទង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ ។​ លើស​ពី​នេះ​ បារាំង​កំពុង​អនុវត្តន៍​គម្រោង​បញ្ចេញ​នូវ​រថក្រោះ​ Scorpion​ បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ក្នុង​ទំហំ​ទឹកប្រាក់​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​១០​ឆ្នាំ​ផង​ដែរ​ ។​

​បារាំង​ជា​ប្រទេស​នាំ​ចេញ​អាវុធ​ធំ​បំផុត​លំដាប់​ទី​៤​ក្នុង​ពិភពលោក​កម្រិត​ប្រមាណ​៧,២​ភាគរយ​ បន្ទាប់​ពី​អា​មេ​រិ​ក​៥២​ភាគរយ​,​ អង់គ្លេស​១៣,៤​ភាគរយ​ និង​រុ​ស្ស៊ី​៨,៤​ភាគរយ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.