ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អគ្គលេខាធិការ​អង្គការ​ NATO​ ប្រកាស​ចាត់​ទុក​រុ​ស្ស៊ី​ថា​ជាស​ត្រូវ​

​លោក​ Anders​ Fogh​ Rasmussen​ អគ្គលេខាធិការ​អង្គការ​ណា​តូ​(NATO)​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ថា​ រុ​ស្ស៊ី​បាន​ក្លាយទៅជា​សត្រូវ​ដ៏​ពិតប្រាកដ​របស់​ណា​តូ​ហើយៗ​ណា​តូ​នឹង​ជួយ​អភិវឌ្ឍន៍​ពង្រឹង​កម្លាំងយោធា​ និង​សមត្ថភាព​សព្វាវុធ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​មាន​ភាពរឹងមាំ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​ណា​តូ​ពិភាក្សា​គ្នា​នៅ​ចុងខែ​មិថុនា​ ឆ្នាំ​២០១៤​នេះ​ ។​

​អគ្គលេខាធិការ​អង្គការ​ NATO​ បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​ថា​ ណា​តូ​នឹង​សហការ​ជាមួយ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ត្រៀមលក្ខណៈ​ទប់ទល់​ហេតុការណ៍​អាក្រក់​ដែល​អាច​កើត​មាន​ឡើង​ ដ្បិត​ពេល​នេះ​រុ​ស្ស៊ី​បាន​ចាត់​ទុក​ណា​តូ​ជាស​ត្រូវ​មុន​ ទើប​នាំ​ឲ្យ​ណា​តូ​មិន​អាច​ចាត់​ទុក​រុ​ស្ស៊ី​ជា​មិត្ត​បាន​ឡើយ​ ហើយ​ណា​តូ​ក៏​នឹង​បង្កើន​វត្តមាន​យោធា​នៅ​តំបន់​អឺរ៉ុប​ភាគ​ខាងកើត​ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​រុ​ស្ស៊ី​ផង​ដែរ​ ។​

​ដោយឡែក​ រុ​ស្ស៊ី​បាន​ចាត់​ទុក​ការ​ដាក់​ពង្រាយ​កម្លាំងយោធា​របស់​ណា​តូ​ គឺជា​សកម្មភាព​គំរាមកំហែង​សំដៅលើ​រុ​ស្ស៊ី​ ដូច្នេះ​រុ​ស្ស៊ី​ចាំបាច់​ត្រូវ​មាន​វិធានការ​ទប់ទល់​វិញ​ ។​

​នា​ពេល​កន្លង​មក​ ទាំង​រុ​ស្ស៊ី​ក្តី​ ទាំង​អង្គការ​ណា​តូ​ក្តី​ បាន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​រៀងៗ​ខ្លួន​នៅ​ជាប់​ព្រំដែន​ ដោយ​អះអាង​ថា​ ជា​ការ​ត្រៀមលក្ខណៈ​ពេល​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ វិបត្តិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​អូស​ទាញ​ឲ្យ​អង្គការ​ណា​តូ​ និង​រុ​ស្ស៊ី​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ក្លាយជា​សត្រូវ​ដ៏​ពិតប្រាកដ​ ហើយ​អ៊ុយ​ក្រែ​ន​ក៏​បាន​ក្លាយទៅជា​ទីលានប្រយុទ្ធ​រវាង​អង្គការ​ណា​តូ​ និង​រុ​ស្ស៊ី​ ៕​ 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.