ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

អាជ្ញាធរ​ម៉ិច​ស៊ិ​ច​កូ​ភ័យ​ខ្លួន​និង​ប្រកាស​អាសន្ន​ក្រោយ​ពេល​ធ្វេសប្រហែស​ឲ្យ​ក្រុម​ចោរ​មានឱកាស​ប្លន់​សារធាតុ​វិទ្យុសកម្ម​

​កាលពី​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ រដ្ឋាភិបាល​ប្រទេស​ម៉ិច​ស៊ិ​ច​កូ​បាន​ធ្វើការ​ប្រកាស​អាសន្ន​នៅ​ទូ​ទាំង​ប្រទេស​ ក្រោយ​ពេល​ដែល​អាជ្ញាធរ​មានការ​ធ្វេសប្រហែស​ បណ្តាល​ឲ្យ​ក្រុម​ខ្មាន់​កាំ​ភ្លី​ង​មានឱកាស​វាយប្រហារ​ប្លន់​យក​សារធាតុ​វិ​ទ្យ​សកម្ម​ ដែល​ជា​សារធាតុ​គ្រោះថ្នាក់​បំផុត​ចេញពី​ទីតាំង​ស្រាវជ្រាវ​របស់​រដ្ឋ​

​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ AP​ បាន​ឲ្យ​ដឹង​ថា​ សារធាតុ​វិទ្យុសកម្ម​ប្រភេទ​ Cesium-137​និង​ Americium-Beryllium​ ត្រូវ​បាន​ក្រុម​ចោរប្លន់​យក​ចេញពី​ឃ្លាំង​ស្រុក​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ឋិត​នៅ​ជាយក្រុង​ តំបន់​ Tultillan​ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ិច​ស៊ិ​ច​កូ​ បាន​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​សារធាតុ​វិទ្យុសកម្ម​ទាំងនោះ​ខុស​គោលដៅ​ និង​បង្ក​ឲ្យ​មាន​សោកនាដកម្ម​កើតឡើង​ ដ្បិត​សារធាតុ​វិទ្យុសកម្ម​ដែល​គ្មាន​ក្លិន​ គ្មាន​ពណ៌​ អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយស្រួល​ ដោយសារ​វា​សាយភាយ​ទៅ​ក្នុង​ខ្យល់អាកាស​។​

​ក្រៅពី​ការ​ប្រកាស​អាសន្ន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​នោះ​ អាជ្ញាធរ​ម៉ិច​ស៊ិ​ច​កូ​ក៏​បាន​ខ្នះខ្នែង​តាម​ស្វែង​រុករក​មុខសញ្ញា​ក្រុម​ចោរប្លន់​សារធាតុ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​នេះ​ភ្លាមៗ​ដែរ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.