រោងចក្រផលិតគុយទាវមួយនៅប្រទេសចិន ឋិតក្នុងក្រុង Doungguan ខេត្ត Guangdong មានឈ្មោះថា "Tongcheng Rice Noodle Factory" បានលេចធ្លាយរឿងអាស្រូវចេញមកក្រៅធ្វើឲ្យភ្ញាក់ផ្អើលដល់អតិថិជនក្នុងស្រុក និងក៏បានក្លាយជាចំណុចចាប់អារម្មណ៍ផងដែរចំបោះគេហទំព័រដ៏ល្បីរបស់អង់គ្លេសឈ្មោះ Mail Online បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញ ទាក់ទងនឹងផលិតផលរបស់រោងចក្រនេះគ្មានអនាម័យទាល់តែសោះ ។
រូបថតជាព័ស្តុតាងបង្ហាញអំពីសកម្មភាពនៃការផលិតគុយទាវរបស់រោងចក្រ "Tongcheng Rice Noodle Factory" នោះ គឺក្រុមកម្មករបានដើរជាន់លើគុយទាវ ដោយជើងទទេយ៉ាងស្និទ្ធ និងដោយផ្ទាល់ គ្មានពាក់ស្បែកជើងអនាម័យ គ្មានពាក់ស្រោមដៃ គ្មានពាក់ម៉ាស…និងសរសៃគុយទាវត្រូវបានកម្មករធ្វើការចាក់ធារនៅលើកម្រាលឥដ្ឋផ្ទាល់ដែលមិនស្អាត ។
ក្រោយពីមានការបែកធ្លាយរឿងអាស្រូវខាងអនាម័យរួចមក គឺរោងចក្រផលិតគុយទាវឈ្មោះ "Tongcheng Rice Noodle Factory" នេះត្រូវបានអាជ្ញាធរចិនបង្គាប់ឲ្យបិទទ្វារដំណើរការបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យ ។
តើប្រិយមិត្តអ្នកអានដែលចូលចិត្តបរិភោគគុយទាវធ្វើជាអាហារពេលព្រឹក មានអារម្មណ៍យល់ឃើញយ៉ាងណាដែរ ខណៈបានឃើញរូបភាពនៃការផលិតគុយទាវរបស់រោងចក្រឈ្មោះ "Tongcheng Rice Noodle Factory" គ្មានអនាម័យបែបនេះ ? ៕